Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រស​សួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ “​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​”

spot_img

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី ១ ខែ តុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជេី​ញ​អធិបតី ក្នុង​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ” វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​” នៅ​សណ្ឋាគារ ព្រី​ន​ស៍ថាម ខេត្ត​ព្រះសីហនុ​។​

ពី​ធី​អបអរសាទរ​ខាងលើនេះ ក៏​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល អាជីវករ ពាណិជ្ជករ លោកគ្រូ អ្នកគ្រូ និង​សិស្ស និស្សិត យ៉ាងច្រេីន​កុះករ​។​

​នា​ឱកាស​នោះ ឯកឧត្តម យន្ត មីន បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​សក្តានុពល​បំផុត ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​។

ឯកឧត្តម យន្ត មីន ឲ្យដឹង​ដូច្នេះ​រួច​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក និង​ប្រកាស​ប្រែក្លាយ ខេត្ត​ព្រះសីហនុ ទៅជា “​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥​។

ឯកឧត្តម យន្ត មីន អះអាងថា ប្រាក់ចំណូល របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ទទួលបាន ២,៣៧៣ ដុល្លា អាមេរិក ជាមួយនឹង​អត្រា​កំណើន​សេដ្ឋកិច្ច ៧.៩% និង​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​ចុះ​មក​ត្រឹម ១១.៧២%​។​

​ឯកឧត្តម​សង្កត់ធ្ងន់ថា វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ និង​ជម្រុញ​វិស័យសេដ្ឋកិច្ច ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឈានឡើង​ជា​លំដាប់​។ ជាងនេះទៀត ចំពោះ​សេវាកម្ម​សម្បទា​ទេសចរណ៍​វិញ ក៏​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ដែរ ទាំង​សណ្ឋាគារ​កំរិត​ជាតិ និង​កំរិត​អន្តជាតិ ដែល​បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ មាន​អាជីវកម្ម​សរុប​ចំនួន ៨៧០​ទីតាំង កើនឡើង ៨៣​ទីតាំង ឬ​ស្មើនឹង ១០.៥៥% បើ​ប្រៀបធៀប ៩​ខែ ក្នុង​ឆ្នាំ​២០១៧​។​

ឯកឧត្តម​បន្តថា បច្ចុប្បន្ននេះ ខេត្ត​មាន​សណ្ឋាគារ​ចំនួន ៨៨ ផ្ទះសំណាក់​ចំនួន ៣១១ បឹង​ហ្គា​ឡូ ១០ ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន ២៩១ និង​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។

ជាពិសេស បាន​ចូលរួម​អនុវត្ត​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ ”​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ​” ដោយ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ចលនា​ប្រឡង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​” ព្រមទាំង​ចូលរួម​ចលនា​ប្រឡងប្រណាំង​”​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​” និង​ទស្សនទាន “​ទេសចរណ៍​បៃតង​”​។

​ឯកឧត្តម យន្ត មីន បញ្ជាក់បន្ថែម​ថា ព្រម​ជាមួយ​នេះ រដ្ឋបាលខេត្ត នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​រមណីយដ្ឋាន​ថ្មីៗ កែលម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត កែលម្អ​សោភ័ណភាព​ទីក្រុង ដាំ​ដើមឈើ​ក្នុង​ទីក្រុង និង​បង្កើត​សកម្មភាព​ទេសចរណ៍​ដទៃៗ​ទៀត ឱ្យ​កាន់តែ​មាន​ភាព​ទាក់​ទាញ​សម្រាប់​បំពេញតម្រូវការ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា និង​សំរាកលំហែរ នៅ​ខេត្ត​ព្រះសីហនុ​។

​ចំណែក ឯកឧត្តម​បណ្ឌិត ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បន្ទាប់ពី​បាន​អាន​សារលិខិត របស់​សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរ​សារ​ទ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ មានប្រសាសន៍​បន្ថែម​ថា ឆ្នេរសមុទ្រ​យើង​ស្អាត​ណាស់​ដូចនេះ​ត្រូវតែ​រួមគ្នា​ថែរក្សា​អោយបាន និង​អភិវឌ្ឍ​អោយ​កាន់តែ​ប្រណិត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ដោយ​មិន​អនុញ្ញាត​អោយ​អ្នកណា​មក​បំផ្លាញ​បាន​ឡើយ​។​

ឯកឧត្តម ថោង ខុន បន្តថា ជា​ការពិត​កាលណា​ទេសចរណ៍​មក​ច្រើន ការប្រើប្រាស់​ក៏មាន​តម្រូវការ​កើនឡើង ដូច្នេះ​សំណល់​ក៏​កើន​តាម​នោះដែរ តែ​សំខាន់​ត្រូវ​រួមគ្នា​គ្រប់គ្រង​ដោះស្រាយ​អោយបាន​ល្អ​។​

មួយវិញទៀត​បរិបទ​ថ្មី ឆ្ពោះ​ទៅ​ការប្រើប្រាស់​ប្រពន្ធ័​ឌីជីថល គឺជា​ជម្រើស​ថ្មី​មួយ ដែល​យើង​ត្រូវ​ដើរ​អោយ​ទាន់​សម័យកាល​បច្ចេក​វិទ្យា​ទំនើប​នេះ​៕ ដោយ ៖ ដែន សីមា​

spot_img
×