Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​”​ឆក់​”៨​នាក់ ទៅ​តុលាការ​ផ្តន្ទាទោស​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ចំនួន​៨​នាក់ ដែល​បង្ក​បទល្មើស​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ” ឆក់ ” ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​តុ​ការបន្ត​នីតិវិធី​ផ្តន្ទាទោស​។​

តាម​របាយការណ៍​ពី លោក​ឧត្តមសេនីយ៍​ស្នងការ​បង្ហាញថា កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០ និង ៣០​នាទី នៅ​ចំណុច​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស ស្ថិតនៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​កាបូប​ជនជាតិ​ចិន ) មួយ​ករណី បង្កឡើង​ដោយ​ជនសង្ស័យ ០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង បានធ្វើ​សកម្មភាព ឆក់​កាបូប របស់​ជនជាតិ​ចិន ដែល​កំពុង​ដើរ​តាមផ្លូវ នៅ​ចំណុច​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស រួច​ជិះ​រត់​គេចខ្លួន​បាត់​។​

លោក ជួន ណា​រិន្ទ បញ្ជាក់ថា បន្ទាប់ពី​បាន​ទទួល​បណ្តឹង របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បាន​បើក​ការស្រាវជ្រាវ រហូត​ឈាន​ទៅ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ និង​បក្ខពួក​ចំនួន ០៨​នាក់ នៅវេលា​ម៉ោង ២​និង​៣០​នាទី​យប់​រំលង​អាធ្រា​ត្រឆ្លង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​។​

ជនរងគ្រោះ​មានឈ្មោះ WANG TAO ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ EE០៥០២៥៩០ ស្នាក់នៅ ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​សម្ភារៈ​បាត់បង់​រួមមាន​៖

-​កាបូប ០១ ពណ៌​កាហ្វេ ម៉ាក អិល​វី​

-​លិខិតឆ្លងដែន ០១​ច្បាប់​

-​អត្តសញ្ញាណប័ណ្ណ​ចិន ០១​សន្លឹក​

-​កាត​ធនាគារ ០៤​សន្លឹក​

-​កាបូប​លុយ​តូច​ម៉ាក អិល​វី ពណ៌​ខ្មៅ ចំនួន ០១

-​កាក់​កាស៊ីណូ​ចំនួន ១០០,០០០​យាន់ ( ដប់​ម៉ឺន​យាន់ ) ។​

របាយការណ៍​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំង ០៨​នាក់​រួមមាន ​៖

១-​ឈ្មោះ ឯក មាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចំការកៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​អ្នកបើក​ម៉ូតូ​)​។​

២-​ឈ្មោះ ស៊ុត គឹម​ស្រេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នក​ឆក់​)​។​

៣-​ឈ្មោះ យាន ច័ន្ទ​រក្សា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​)​។​

៤-​ឈ្មោះ ចែម ភារម្យ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​)​។​

៥-​ឈ្មោះ ដាវ វិចិត្រ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​)​។​

៦-​ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៦ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​) ។​

៧-​ឈ្មោះ ស៊ូ ង៉ែត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​កន្ទុយ​នាគ មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​) ។​

៨-​ឈ្មោះ លី សេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ (​បក្ខពួក​សមគំនិត​)​។​

ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន​មាន​៖

-​កាក់​កាស៊ីណូ ០៤ (​ផល​នៃ​អំពើ​ទុច្ចរិត​)

-​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ (​ផល​នៃ​អំពើ​ទុច្ចរិត​)

-​កាត​ធនាគារ ០១ (​ផល​នៃ​អំពើ​ទុច្ចរិត​)

-​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក IPHONE5 ពណ៌​ខ្មៅ​

-​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក អិន​ចុច​ពិល ពណ៌​ផ្ទៃមេឃ​

-​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា WINNER ពណ៌​ស​-​ខៀវ គ្មាន​ស្លាក​លេខ មាន​លេខ​តួលេខ​ម៉ាស៊ីនៈ ១០៧៧៩២៦ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​

របាយការណ៍ របស់លោក ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕ ដែន សីមា​

spot_img
×