Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​និង​របួសធ្ងន់​៦​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៣ ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​៤​នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​តាមផ្លូវ ពេល​កំពុង​បើកបរ កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅក្នុង​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់ថា រថយន្ត ១​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ជា​រថយន្ត​រត់​ឈ្នួល ម៉ាក CAMRY បា​ឡែន ពណ៌ ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ​២A-២៨២២ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) ដោយ​មាន​ទិសដៅ ពី​វាលរេញ​ឆ្ពោះទៅ​ខេត្ត​កំពត ប៉ុន្តែ​ពេល​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ ក៏​បាន​បើក​វ៉ា​ជែង​រថយន្ត​ធំ​មួយ​គ្រឿង មាន​ទិសដៅ​ស្របគ្នា បណ្តាល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ប្រឡាយ​ទឹក​តែម្ដង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ឲ្យដឹង​បន្ត​ថា ជនរងគ្រោះ​ដែល​ស្លាប់​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មាន​៖ ឈ្មោះ​សូ ផិន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាន​គោ ឃុំ​ដាន​គោ ស្រុក​អង្គ​ជ័យ ខេត្ត​កំពត និង​ឈ្មោះ យ៉​ន់ តី ភេទ​ប្រុស​អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាន​គោ ឃុំ​ដាន​គោ ស្រុក​អង្គ​ជ័យ ខេត្ត​កំពត​។​

​ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​រួមមាន​៖ ឈ្មោះ ធូ នុន ភេទ​ស្រី​អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ឈ្មោះ ទឹម បូរី ភេទ​ស្រី​អាយុ​៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​ក្រុងព្រះសីហនុ​។ ឈ្មោះ ធូ និក ភេទ​ស្រី​អាយុ ៥០​ឆ្នាំ មាន​ទីលំ​នៅ​​ភូមិ​ដាន​គោ ឃុំ​ដាន​គោ​ស្រុក​អង្គរ​ជយ័​ខេត្តកំពត និង ឈ្មោះ អ៊ុក ផាន ភេទ​ស្រី​អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាន​គោ ឃុំ​ដាន​គោ ស្រុក​អង្គរ​ជយ័ ខេត្ត​កំពត​៕ ដែន សីមា​

 

spot_img
×