Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អភិវឌ្ឍន៍​ផ្កាយរណប​Laser ដែលមាន​សមត្ថភាព​អាច​រកឃើញ​នាវាមុជទឹក​គ្រប់យ៉ាង​

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​កំពុង​អភិវឌ្ឍ​ផ្កាយរណប​ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា Laser បម្រើឱ្យ​ការប្រយុទ្ធ​នាវាមុជទឹក ហើយ​បើតាម SCMP ចុះផ្សាយ​នោះ វា​មាន​សមត្ថភាព​អាច​រកឃើញ​គោលដៅ​នៃ​នាវាមុជទឹក​ស្ថិតក្នុង​ជម្រៅ​៥០០​ម៉ែត្រ ជា​ជម្រៅ​អតិបរមា​ដែល​នាវាមុជទឹក​បច្ចុប្បន្ន​អាច​ចុះទៅ​ដល់​បាន​។ ក្រៅពីនោះ​វា​នូវ​អាច​ប្រមូលផ្តុំ​ទិន្នន័យ​ពី​តំបន់​សមុទ្រ​ទាំងឡាយ​លើ​ពិភពលោក​។​

​ទម្រង់​ផ្កាយរណប Laser របស់​ចិន​

​ជាគោលការណ៍ ផ្កាយរណប Laser ពឹងពាក់​លើ​ប្រតិកម្ម​កញ្ចុំ​ពន្លឺ​កាំរស្មី Laser​ចេញពី​នាវាមុជទឹក​។ ចំណាំងផ្លាត​ទាំងនោះ​នឹងត្រូវ​បាន​បណ្ដា​សំណុំ SENSOR ប្រមូលផ្តុំ និង​វិភាគ​ដោយ​កុំព្យូទ័រ​ដើម្បី​កំណត់​ទីតាំង ល្បឿន ក៏ដូចជា​រូបរាង​របស់​នាវាមុជទឹក​។​

​ពេលនេះ​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​ចិន​មាន​ជំនឿ​យ៉ាងខ្លាំង​លើ​គ្រោងការណ៍​នេះ ព្រោះថា​ពន្លឺព្រះអាទិត្យ​មិនអាច​ទម្លុះ​បាន​លើសពី​២០០​ម៉ែត្រ​ពី​ផ្ទៃសមុទ្រ​ចុះ​នោះទេ ប៉ុន្តែ​កាំរស្មី Laser សិប្ប​និមិត្ត​ដែលមាន​ថាមពល​ខ្ពស់ អាចមាន​ពន្លឺ​លើសពី​កាំរស្មីព្រះអាទិត្យ​រាប់ពាន់​លាន​ដង​ឯណោះ​។​

​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ដែល​ចូលរួម​ក្នុង​គោលការណ៍​នេះ បាន​ពោលថា​«​ប្រសិនបើ​ផ្កាយរណប​នេះ​ត្រូវបាន​អភិវឌ្ឍន៍​តាម​គ្រោងការណ៍ វា​នឹង​ធ្វើឱ្យ​ផ្ទៃសមុទ្រ​ក្លាយទៅជា​ថ្លាឈ្វេង​។ វា​ស្ទើរតែ​នាំមក​នូវ​ការផ្លាស់ប្តូរ​គ្រប់យ៉ាង​»៕
​សូ​យ​ន​

spot_img
×