Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Donald Trump និង​ប្រធាន​រដ្ឋ​ចិន Xi Jinping អាច​ជួបគ្នា​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​

spot_img

​តាម Reuters ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន Larry Kudlow នៅ​ថ្ងៃទី​១ ខែតុលា បាន​ឆ្លើយ​នឹង​ស្ថានីយទូរទស្សន៍​Fox Business Network (FBN) ថា​មានលទ្ធភាព​ច្រើន​ដែល​ប្រធានាធិបតី​អាមេរិក​Trump នឹង​ជួប​ជាមួយ​ប្រធាន​រដ្ឋ​ចិន​Xi Jinping​។​

ប្រធានាធិបតី​អាមេរិក​Donald Trump និង​ប្រធាន​រដ្ឋ​ចិន Xi Jinping

​តាម​លោក​Larry Kudlow មេដឹកនាំ​ទាំងពីរ​អាច​ជួបគ្នា​ក្នុង​សន្និសីទ​កំពូល​ក្រុម​បណ្តា​ប្រទេស​មាន​សេ្ឋ​កិច្ច​រីកចម្រើន​និង​ទើប​លេចធ្លោ​ដំបូង​ពិភពលោក​(G20) ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា នា Buenos Aires, Argentina ។​

​ឆ្លើយតប​នឹង​សំណួរ​ថា​តើ​អាចមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ដែរឬទេ ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន​ឱ្យដឹងថា កិច្ចព្រមព្រៀង​ជាមួយ​ក្រុង​ប៉េកាំង​ហាក់ដូចជា​មិនមាន​ក្នុង​អនាគត​ខ្លី​ខាងមុខ​ទេ​៕
​សូ​យ​ន​

spot_img
×