Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​ការ​តតាំង​មតិ​របស់​បរទេស ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ដើមកំណើត​ខ្មែរ​មួយចំនួន រស់នៅ​ឯនាយសមុទ្រ​

spot_img

​​ភ្នំពេញ ​៖ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ​ ​បានចេញ​សេចក្តីថ្លែងការណ៍ របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឆ្លើយតប​ទៅនឹង​ការ​តតាំង​មតិ​របស់​បរទេស ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ដើមកំណើត​ខ្មែរ​មួយចំនួន រស់នៅ​ឯនាយសមុទ្រ​។​

​បើ​តាម​ការផ្សព្វផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក លោក ផៃ ស៊ីផា​ន បាន​ថ្លែងថា “​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញ​ពី​ជម្រើស នៃ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការបោះឆ្នោត​ដែល​មាន​ច្រើន​ជាង​កៅសិប​ភាគរយ គាំទ្រ និង​ទទួលស្គាល់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មាន​សិទ្ធិ និង​ការទទួលខុសត្រូវ​លើ​ជោគ​វាសនា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​លើកតំកើង និង​ការពារ​”​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា “​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​ដូច​ជាមួយគ្នា​នឹង​ពេល ដែល​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា (SNC) និង​អាជ្ញាធរ​បណ្ដោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា (UNTAC) ត្រូវបាន​រំសាយ និង​ជំនួស​ជា​ផ្លូវការ​ដោយ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបោះឆ្នោត​។ គ្មាន​ស្ថាប័ន ឬ​អង្គការ ដាច់​ដោយឡែក​ណាមួយ មាន​សមត្ថកិច្ច និង​សិទ្ធិ ក្នុង​កិច្ច​គ្រប់គ្រង​ជោគវាសនា​កម្ពុជា ក្រៅ​ពី​ស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​។​

​ក្រៅពី​កិច្ចសហការ គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជាតិ និង​អង្គការ​បរទេស​ទាំងអស់ ក្នុង​ភាព​ជា​ដៃគូ​​កម្ពុជា​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ដើម្បី​រក្សា​នូវ​ភាពជា​ម្ចាស់​ជោគវាសនា​របស់​ខ្លួន​”​។​

​អាស្រ័យ​ហេតុ​ដូចនេះ ការ​តតាំង​មតិ ទាំងនោះ​គ្មាន​អ្វី​ក្រៅ​ពី​ការបង្កើត​ព្រឹត្តិការណ៍​ព័ត៌មាន និង​ការឈ្លានពាន​អធិបតេយ្យភាព របស់​កម្ពុជា តែប៉ុណ្ណោះ ដែល​មិន​អាច ទទួលយកបាន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×