Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ញាក់សាច់​! ក្រពើ​១៣.០០០​ក្បាល ត្រូវ​យក​ពី​បឹង​ចូលមក​ផ្ទះ​នា​ប្រទេស​ចិន​

spot_img

រូបភាព និង​ខ្សែ​វីដ​អូថ​ត​បាន​នោះ បង្ហាញឲ្យឃើញក្រ​ពើ​ត្រូវបាន​បញ្ជូន​ចូល​គរ​លើ​គ្នា​ក្នុង​ផ្ទះ​មុន​ពេល​រដូវរងារ​ឈាន​ចូល​មក​។​

​ក្រពើ​ទន្លេ​យ៉ាង​ហ្ស៊ី (Yangtze) ជាង​១៣.០០០​ក្បាល កំពុង​ត្រូវបាន​ប្រមូល​ពី​បឹងបួរ​កណ្តាលវាល​ត្រូវបាន​បញ្ជូន​យកមក​ទុក​ក្នុង​អាគារ​មួយ​នៃ​តំបន់​អភិរក្ស​ធម្មជាតិ​នា​ប៉ែក​បូព៌ា​ប្រទេស​ចិន​។​

​ក្រពើ​ទន្លេ Yangtze ជាង ១៣.០០០​ក្បាល កំពុង​ត្រូវបាន​ប្រមូលផ្តុំ​ពី​បឹង​នានា ជញ្ជូន​ចូលក្នុង​អាគារ​។​

នេះ​ជា​សកម្មភាព​ប្រព្រឹត្ត​ទៅ​រៀងរាល់​ឆ្នាំ​របស់​តំបន់​អភិរក្ស​នេះ ពេល​រដូវរងា​ឈាន​ចូល​មក​ដល់ ហើយ​អូសបន្លាយ​រយៈពេល​១០​ថ្ងៃ -​នេះ​បើ​តាម SCMP ។​

​ក្រពើ​ទន្លេ Yangtze ជា​ប្រភេទ​រង​ហានិភ័យ​ផុត​ពូជ​បំផុត​នៅ​ចិន​។ សរុប​មាន​ក្រពើ​ប្រមាណ ១៣.០០០​ក្បាល ត្រូវ​បាន​ប្រមូល​ពី​បឹងបួរ ចំនួន ៧០ ជញ្ជូន​មក​ចូល​អាគារ​បិទ​ជិត នៃ​តំបន់​អភិរក្ស នា​ខេត្ត​អាន​ហ៊ុយ​។​

​ជាធម្មតា​ក្រពើរ “​រហោ​ស្ថាន​” ច្រើន​បង្កក​ដំណេ​ក្នុង​រូង ប៉ុន្តែ​ពួក​ក្រពើ​ចិញ្ចឹម​ទាំងនេះ ត្រូវ​បង្ក​ដំណេក​ក្នុង​អាគារ​។​

​តាម Wang Shanping អ្នក​ស្រាវជ្រាវ​នៃ​តំ​អភិរក្ស​នោះ ក្រពើ​ទាំងនេះ​នឹង​ចូលរួម​ក្នុង​កម្មវិធី “​បន្ត​ពូជ​”​។​

​លោក Wang ប្រាប់ថា ៖ ការបញ្ជូន​ក្រ​ពល​ចូល​អគារ​ទាមទារ​ឲ្យមាន​ទេព​កោសល្យ​ជា​ច្រើន​យ៉ាង​។​

​ក្រពើ​ទន្លេ Yangtze ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត​នៅ​ចិន​។​

​ដំបូង​ពួកវា​ត្រូវ​អូសទាញ​ចេញពី​ទឹក បន្ទាប់មក​ត្រូវ​មាន​មនុស្ស​យ៉ាង​តិច ២​នាក់ ដើម្បី​លើក​វា ហើយ​ធានា​ក្តោប​មាត់​របស់​វា​ឲ្យ​ជាប់​។​

​ចិន​ចាប់ផ្តើម​កម្មវិធី​ចិញ្ចឹម​ក្រពើ Yangtze ពី​ឆ្នាំ ១៩៧៩ ហើយ​បាន​រៀបចំ​តំបន់​អភិរក្ស​ធំ​បំផុត​ពិភពលោក ដែល​មាន​ក្រពើ​ប្រមាណ ១.៥០០​ក្បាល​។​

​តាម​លោក Wang មានតែ​ក្រពើ​ប៉ុន្មាន​រយ​ប៉ុណ្ណោះ ដែល​អាច​ទប់ទល់​នៅក្រៅ​អគារ​បាន ក្រៅពីនេះ​ត្រូវ​បញ្ចូល​ក្នុង​អគារ ដែល​មាន​សីតុណ្ហភាព ៨-១០​អង្សា​C​។​

​មាន​ក្រពើ​ប៉ុន្មាន​រយ​ក្បាល​ប៉ុណ្ណោះ​អាច​ទ្រាំទ្រ​ធាតុអាកាស​ត្រជាក់​បាន​៕ ដោយ ៖ ចន្ទ្រា​

 

 

spot_img
×