Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែ​កញ្ញា​ឆ្នាំ​២០១៨ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៥

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា ក្នុង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១៨ អង្គភាព បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៥​ពាក្យ និង​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៣​លិខិត ។​

​សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំ​លើក​ទី​៣៩ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កាល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​សាទរ​និង​កោតសរសើរ​ចំពោះ​កិច្ច​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​អង្គភាព​កន្លងមក ដែល​បាន​ធ្វើឲ្យ​មាន​ការគាំទ្រ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អង្គភាព ប្រឹងប្រែង​បន្ថែមទៀត ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៨ គឺ​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន ៣៦១​នាក់ ដែល​ក្នុងនោះ​ប្រកាស​តាម​របប​២​ឆ្នាំ​ចំនួន​២​នាក់ ទើប​ទទួលបាន​ការតែងតាំង​ថ្មី​មាន​ចំនួន​៣៤៩​នាក់ ចប់​អាណត្តិ បញ្ឈប់​ពី​មុខតំណែង និង​ចូល​និវត្តន៍​ចំនួន​១០​នាក់​។ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៥​ពាក្យ​។ អង្គភាព​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៣​លិខិត បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​១៤​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្តឹង​របស់គាត់ មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ និង​បាន​ទទួល​បាន​ការបំភ្លឺ​ចំនួន​១៧​លិខិត​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×