ក្រសួងមហាផ្ទៃមានសូមជម្រាបជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនមេត្តាជ្រាបថា ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងបរិបទឌីជីថល” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ (អគារS)។ ការរៀបចំវេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដែលជា មូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេសដើម្បីលើកស្ទួយ សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងរួមគ្នាពិភាក្សាពិគ្រោះយោបល់និងពង្រឹងភាពជា ដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលឱ្យមានភាពល្អប្រសើរបន្ថែមទៀត។រក្សាសិទ្ធិដោយ ៖ សុទ្ធលី



