ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម លី ឈាង បានពិភាក្សានិងឯកភាពគ្នា អំពីសារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន អោយកាន់តែរឹងមាំលើគ្រប់វិស័យ

សាធារណរដ្ឋប្រជាមានិតចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅសាធារណរដ្ឋប្រជាមានិតចិន។ យើងបានពិភាក្សានិងឯកភាពគ្នា អំពីសារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន អោយកាន់តែរឹងមាំលើគ្រប់វិស័យ។រក្សាសិទ្ធិដោយ ៖ សុទ្ធលី