Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឆាក​ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១ ស្លាប់​១២​នាក់ របួស​១៦​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៥​លើក​(​យប់​៩​លើក​) បណ្តាលឲ្យ​ស្លាប់ ១២​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់ ១២​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៤​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ២០​នាក់​(​យប់​១០​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ៥​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​២​នាក់​), ស្រវឹង ២​លើក​(​ស្លាប់​២​នាក់​), ប្រជែង ២​លើក​(​ស្លាប់​៤​នាក់​), ងងុយដេក ២​លើក​(​ស្លាប់​២​នាក់​) និង​កត្តា​យាន ២​លើក ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ១១​លើក ផ្លូវ​ខេត្ត ១​លើក ផ្លូវលំ ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​តូច ៦​លើក រថយន្ត​ធំ ២​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កណ្តាល ១​លើក ស្លាប់​៤​នាក់​(​ស្រី​៣​នាក់​), កំពង់ចាម ៤​លើក ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​៣​នាក់​, កំពត ៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់​, ស្វាយរៀង ១​លើក ស្លាប់​១​នាក់​, បាត់ដំបង ២​លើក ស្លាប់​១​នាក់​(​ស្រី​១​នាក់​) របួស​២​នាក់​(​ស្រី​១​នាក់​), បន្ទាយ​មាន​ប​ជ័យ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​៣​នាក់​, ភ្នំពេញ ១​លើក ស្លាប់​១​នាក់ របួស​៣​នាក់ និង​ខេត្ត​ព្រះវិហារ ១​លើក ស្លាប់​១​នាក់ ៕ ​ដោយ​៖​កូឡាប​

spot_img
×