Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​ពេល​ផឹកស៊ី​ជាមួយគ្នា ជាង​២០​ថ្ងែមុន នៅ​ស្រុក​មេសាង​

spot_img

​ខេត្ត​ព្រៃវែង ​៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ទៅ​តុលាការ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់​សម្លាប់​ស្ដ្រី​ម្នាក់ ក្នុង​វង់​ផឹកស៊ី កាល​ជាង​២០​ថ្ងៃមុន រួច​រត់គេចខ្លួន​ទៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដរមានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ាង គឹមហុង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ។​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ឧត្ដរមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដរមានជ័យ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៨​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ តិត នឿន ហៅ ណូក​ភេទ​ស្រី​អាយុ ៥៥ ឆ្នាំ​នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង បាន​ស្លាប់​នៅលើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង នៅ​ចំណុច​ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោ ង​ប្រហែល​១១​យប់​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៨​។​នៅ​មុនពេល​កើតហេតុ នៅ​ព្រលប់​ថ្ងៃទី​១១ ជនរងគ្រោះ​ឈ្មោះ តិត នឿន បាន​អង្គុយ​ផឹកស្រា​នៅលើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន ជាមួយ បក្ខពួក​ជនសង្ស័យ​៤​នាក់​។ លុះ​ព្រឹក​ឡើង​ទើប​មាន​ការភ្ញាក់ផ្អើល ព្រោះ​គេ​ប្រទះឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​លើ​គ្រែ​។​

​ដោយ​មាន​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​ក្រុម​ជនដៃដល់​បាន​ប្រើ ញញួរ​.​ពូថៅ​ដៃ និង​អង្រែ វាយ​មក​លើ​ជនរងគ្រោះ​ចំ​លើ​ត្រចៀក​ខាងឆ្វេង ចំ​ក្បាល​ផ្នែក​ខាងក្រោយ ជាច្រើន​កន្លែង​បណ្ដាលឲ្យ​ស្លាប់​តែ​ម្ដង​ក្រោយ​កើតហេតុ ក្រុម​ជនដៃដល់​បាន​រត់គេចខ្លួន​អស់​។​

​ប៉ុន្តែ​សមត្ថកិច្ច បាន​កំណត់​មុខសញ្ញា បាន​២​នាក់ ចំពោះ​អ្នក​ផឹក​ជាមួយ​២​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ហៅ​សួរនាំ ដើម្បី​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ទើប​មន្ត្រី​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×