ភារធារីស្ថានទូតអាមេរិក លោកស្រី Aleks Zittle បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនអនឡាញ ដែលកំណត់គោលដៅលើពលរដ្ឋអាមេរិក។ ក្នុងជំនួបនេះ លោកស្រី Zittle បានទទួលស្គាល់ពីយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកដែលគណៈកម្មការបានអនុវត្តអស់រយៈពេលមួយឆ្នាំកន្លងមក ហើយបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនល្បឿននៃយុទ្ធនាការរបស់ខ្លួន ដើម្បីធានាថាអ្នកប្រតិបត្តិការ និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនោះត្រូវទទួល
ខុសត្រូវតាមផ្លូវច្បាប់។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហ
ប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីរុះរើមជ្ឈមណ្ឌលឆបោកខុស
ច្បាប់ និងលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ រក្សាសិទ្ធិដោយ ៖ សុទ្ធលី




