Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ចំណាស់​ម្នាក់ រស់នៅ​ក្នុង​រូងភ្នំ​អស់​រយៈពេល ២៥​ឆ្នាំ ហើយ​រូង​របស់​គាត់​ពិតជា​អស្ចារ្យ​ណាស់ (​វីដេអូ​)

spot_img

​បុរស​អា​មេ​រិច​ម្នាក់ បានរស់នៅ​ដាច់​សង្វែង​ពី​គេ​អស់​រយៈពេល ២៥​ឆ្នាំ នៅក្នុង​រូង​ដែល​គាត់​កាយ​​ដោយ​ខ្លួនឯង ហើយ​នៅក្នុង​រូង គាត់​បាន​ឆ្លាក់​រូប​សិល្បៈ​យ៉ាង​ស្រស់ស្អាត ដែល​មើលទៅ​ពិតជា​​អស្ចារ្យ​ណាស់​។​

​បុរស​ខាងលើ​មានឈ្មោះ​ថា Ra Paulette មាន​វ័យ ៧៥​ឆ្នាំ​។ ដំបូង​ឡើយ​គាត់​បាន​ធ្វើដំណើរ​​ម្នាក់​ឯង​នៅ​តំបន់​ខ្សាច់​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អា​មេ​រិច ជាមួយនឹង​ឆ្កែ​មួយ​ក្បាល​របស់​​គាត់ ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ទុក​សម្រាប់​ខ្លួន​គាត់ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ ពិតជា​ធ្វើ​​ឲ្យ​គ្រប់​គ្នា​ចាប់ អារម្មណ៍ និង​ស្ងើចសរសើរ​គាត់​យ៉ាង​ខ្លាំង​។​

​គាត់​បាន​ចំណាយ​យ៉ាងយូរ ដើម្បី​ជីក​រូង នៅ​ភ្នំខ្សាច់​ថ្ម ដោយ​ឧបករណ៍​ដែល​គាត់​មាន និង​បានប្រែក្លាយ​រូង​នៅ​ទៅ​ជា​រូង​សិល្បៈ​ដ៏​អស្ចារ្យ​។​

​គាត់​បញ្ជាក់​ថា ស្នាដៃ​សិល្បៈ​ក្នុង​រូង​ដែល​គាត់​ឆ្លាក់ មិនមែន​ធ្វើ​ដើម្បី​លុយ​នោះទេ ប៉ុន្តែ​គាត់​បង្កើត​​វា​ឡើង​ដើម្បី​បន្ត​ជម្រុញ​ឲ្យមាន​ការគោរ​ព​បូជា និង​សម្រាប់​ជាទី​សក្ការៈ​ផ្ទាល់ខ្លួន​។​

​គាត់​បាន​ចាត់ទុក​រូង​ដែល​ជា​ស្នាដៃ​របស់​គាត់​ថា​ជា ទីសក្ការៈរ​ហោ​រដ្ឋា​ន (Wilderness shrines)៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

spot_img
×