Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​! ក្មេងស្រី​ពិការភ្នែក​អាយុ ២​ឆ្នាំ មើល​ឃើញ​ម្តាយ​ជា​លើកដំបូង បន្ទាប់ពី​ធ្វើ​ការវះកាត់​ជាច្រើនលើក​ (វីដេអូ)

spot_img

​ក្មេងស្រី​ពិការ និង​ថ្លង់​ម្នាក់​អាយុ ២​ឆ្នាំ បាន​មើលឃើញ​ម្តាយ​របស់​នាង​ជា​លើកដំបូង នៅពេល​​ទទួល​ការវះកាត់​ជិត ១០​លើក​។​

​ក្មេងស្រី​គួរ​ឲ្យ​ស្រឡាញ់​រូបនោះ មាន​ជំងឺ​ពង​ក្នុង​ភ្នែក នៅពេលដែល​នាង​ទើបតែ​កើតមក​ភ្លាមៗ បណ្តាល​ឲ្យ​ភ្នែក​របស់​នាង​មើល​មិនឃើញ សូម្បី​ពន្លឺ​។​

​ចាប់តាំងពី​កើតមក ក្មេងស្រី​ឈ្មោះ Nicolly Pereira អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​នឹង​ម្តាយ​​របស់​នាង​តាមតែ​រយៈ ការ​ប៉ះ និង​អោប​គ្នា​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា ម្តាយ​របស់​នាង​មិន​ព្រម​បោះបង់​ក្តីសង្ឃឹម​ក្នុង​ការធ្វើ​ឲ្យ​ភ្នែក​នាង​ត្រឡប់មក​​មើលឃើញ​ដូច​ក្មេង​ធម្មតា​នោះទេ​។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ Daiana Pereira ជឿជាក់ថា កូនស្រី​របស់​គាត់ នឹង​អាច​មើលឃើញ និង​ស្តាប់លឺ​នៅពេល​ណា​មួយ​។​

​ក្មេងស្រី Nicolly ធ្លាប់​ឆ្លងកាត់​ការវះកាត់​ចំនួន ៧​លើក ដើម្បី​ធ្វើឲ្យ​ភ្នែក​នាង​ត្រឡប់​មក​ដូចដើម​ ​ប៉ុន្តែ​ការ​វះ​គាត់​ទាំងនោះ​សុទ្ធតែ​បរាជ័យ​។​

​ស្ត្រី​ជា​ម្តាយ​នៅ​តែ​មិន​បោះបង់ ដោយ​គាត់​បាន​បង្ហោះ​រឿង​របស់​កូនស្រី​នៅលើ​បណ្តាញ​សង្គម​​ហ្វេ​សបុ​ក​របស់​ខ្លួន ហើយ​សាច់​រឿង​របស់​កូនស្រី​គាត់​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង រហូតដល់​មាន​អ្នក​អាណិតអាសូរ បាន​ទាក់ទង​ទៅ មូលនិធី​កុមារ​អន្តរជាតិ (International Kids Fund) ដែល​ជា​ដៃគូ​របស់​មូលនិធិ Kevin Garcia Foundation ដើម្បី​ជួយ​ក្មេងស្រី​នោះ​។​

​បន្ទាប់ពី​មាន​សំណើរ​សុំ​ជួយ អង្គការ​នោះ​រៃអង្គាស​បាន​ប្រាក់​ចំនួន ១៧.០០០​ដុល្លា ដើម្បី​ចំណាយ​ ​លើ​ការវះកាត់​របស់​ក្មេងស្រី Nicolly នៅ​វិទ្យាស្ថាន​ភ្នែក Bascom Palmer​។​

​នៅ​ទីនោះ ក្មេងស្រី Nicolly ទទួល​ការវះកាត់​រយៈពេល ៣​ម៉ោង ដើម្បី​ធ្វើឲ្យ​ភ្នែក​របស់​នាង​មើល​​ឃើញ​វិញ​។ ពិត​ជា​សំណាងល្អ​មែនទែន​! ការវះកាត់​លើក​ទី ៨​នេះ​ទទួលបាន​ជោគជ័យ ហើយ​ទីបំផុត នាង​ក៏​បាន​មើល​ឃើញ​ម្តាយ​របស់​នាង​ជា​លើកដំបូង​។​

​វា​គឺជា​ពេលវេលា​ដ៏​រំជួល​ចិត្តខ្លាំង នៅពេល​វេជ្ជបណ្ឌិត​ដោះ​បង់​រុំ​ភ្នែក​នាង​ចេញ​ក្រោយពេល​វះកាត់​​រួច​។ នាង​អង្គុយ​លើ​ភ្លៅ​ម្តាយ​នាង ហើយ​នៅពេល​ដោះ​បង់​រុំ​ភ្នែក​ចេញ នាង​ហាក់​បង្ហាញ​អារម្មណ៍​​ប្លែក និង​ក្រឡេកមើល​ជុំវិញ​ខ្លួន​ក្នុង​បន្ទប់ ដែល​ជា​សញ្ញា​បញ្ជាក់ថា នាង​មើលឃើញ​ហើយ​។​

​បន្ទាប់មក នាង​ក៏​មើល​ឃើញ​ម្តាយ និង​ឱប​គាត់ ដែល​មើលទៅ​ពិតជា​រំជួលចិត្ត​មែនទែន​!

​ប្រភព​៖ Good Times

សុភ័ក្ត្រ

spot_img
×