Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយវ័យ៧៨ឆ្នាំម្នាក់ ធ្វើឱ្យផ្អើលគេកន្លះនគរ ព្រោះប្រកាសថាខ្លូនបានមានផ្ទៃពោះជាមួយស្វាមីវ័យ២៨ឆ្នាំក្រោយមង្គលការ១១ខែ

spot_img

មង្គលការកូនក្រមុំអាយុ៧៨ឆ្នាំ ដែលបង្កការភ្ញាក់ផ្អើលរឿងរ៉ាវថ្មីៗធ្វើឱ្យផ្អើលប្រទេសឥណ្ឌូណេស៊ី ជុំវិញកូនក្រមុំបងកូនកំលោះដល់ទៅ៥០ឆ្នាំ​ បានប្រកាសថាខ្លួនមានគភ៌ក្រោយពេលរៀបការ១១ខែ។

សូមរំលឹកឡើងវិញថា នៅថ្ងៃទី២៤កញ្ញា ឆ្នាំ២០១៧ មង្គលការមួយនៅភូមិ Mekarsari សង្កាត់ Cileungsi, Bogor Regency ខេត្តJavaខាងលិច ប្រទេសឥណ្ឌូណេស៊ី​ បានធ្វើឱ្យផ្អើលសាធារណមតិ ព្រោះតែកូនកំលោះAde Irawan​​​ អាយុ២៨ឆ្នាំ និងក្រមុំ Manih អាយុ៧៨ឆ្នាំ ។

មង្គលការកូនក្រមុំអាយុ៧៨ឆ្នាំ ដែលបង្កការភ្ញាក់ផ្អើល

នៅខែសីហា ឆ្នាំ​២០១៨ ឃ្លីបមួយត្រូវបានបង្ហោះលើបណ្ដាញសង្គម កាន់តែធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលឡើង ដោយអ្នកស្រីManih ដែលមានវ័យជិត៨០ឆ្នាំហើយបានប្រកាសយ៉ាងឱឡារិកថាខ្លួនបានមានគភ៌៧ខែហើយ​ដែលជារឿងមួយពិបាកនឹងជឿ។ទោះយ៉ាងណាមនុស្សជាច្រើនបានជូនពរពួកគេឱ្យសុខសប្បាយជាងមុន ព្រោះមានសមាជិកថ្មី។ពិសេសមុននេះអ្នកស្រីធ្លាប់មានស្វាមី២លើកមកហើយ តែគ្មានកូន។

អ្នកស្រីManihប្រកាសថាខ្លួនមានគភ៌

ប៉ុន្តែព័ត៌មានថ្មីបំផុតពីកាសែតTribun Kaltim ចុះផ្សាយថា ប​ន្ទាប់ពីទៅពិនិត្យសុខភាពនាមជ្ឈមណ្ឌលសុខាភិបាលBogor អ្នកស្រី Manih បានប្រកាសកែសម្រួលព័ត៌មានខាងលើវិញ ថាខ្លួនពុំមានផ្ទៃពោះទេ។

តាមវេជ្ជបណ្ឌិតDede Agung ដែលជាអ្នកត្រួតពិនិត្យប្រាប់ថា៖ លទ្ធផលអេកូសាស្ត្របង្ហាញថាគាត់ពុំមានសញ្ញាអ្វីនៃការមានគភ៌ឡើយ។វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា បញ្ហាដែលពោះអ្នកស្រី Manih ឡើងធំអាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារមានបញ្ហា ឬអាចមកពីវ័យក៏ថាបាន៕
សូយន

spot_img
×