ភ្នំពេញ ៖ កម្មវិធីអាហារូបករណ៍ ACE Inspiring Excellence Scholarships ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងសាលា អេស៊ីអ៊ី តាំងពីឆ្នាំ ២០១៧ ដោយមានការគាំទ្រពី IDP Education ដែលជាស្ថាប័នឈានមុខគេក្នុងពិភពលោកលើវិស័យអប់រំជាលក្ខណៈអន្តរជាតិ និងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស។
កម្មវិធីអាហារូបករណ៍នេះមានគោលបំណងពង្រឹងជំនាញភាសាអង់គ្លេស ជំនាញទន់ ជំនាញផ្នែកសិក្សាធិការ និងចំណេះដឹងសាកលដល់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីអោយពួកគេអាចបន្តភាពជោគជ័យនៅថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេស ឬនៅបរទេស។ អាហារូបករណ៍ ១០០ កន្លែងសម្រាប់ការសិក្សាភាសាអង់គ្លេសក្រៅម៉ោងនៅសាលា អេស៊ីអ៊ី រយៈពេល ១ ឆ្នាំទាំងនេះ គឺបន្ថែមលើ ១០០ កន្លែងកាលពីឆ្នាំកន្លងទៅ។ ជ័យលាភីនៃអាហារូបរណ៍នឹងចាប់ផ្តើមចូលរៀនពីខែ មករា ឆ្នាំ ២០១៩ តទៅ។ សិស្សានុសិស្សដែលទើបប្រលងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៨ ដែលចាប់អារម្មរណ៍អាចដាក់ពាក្យសុំអាហារូបករណ៍នេះត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ ៕ ដោយ៖កូឡាប
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់: scholarship.acecambodia.org។