Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់ ដោយសារ​រថយន្ត​បើក​លឿន បុក​ម៉ូតូ​មួយគ្រឿង​

spot_img

​កណ្ដាល ​៖ បុរស​ម្នាក់​បើក​ម៉ូតូ លើ​កណ្ដាល​ទ្រូងផ្លូវ ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង បើក​ដោយ​ល្បឿន​លឿន​មិន​ប្រកាន់​ស្ដាំ បាន​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅវេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​កណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​អ៊ុំ វុទ្ធី អាយុ​៤៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​នរាយណ៍ ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1B-7292 ។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2M-5008 ប្រភេទ​ដឹក​កម្មករ​រោងចក្រ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ ។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើក​ម៉ូតូ បាន​ជិះ​កណ្ដាល​ទ្រូងផ្លូវ ខណៈនោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង បើក​ដោយ​ល្បឿន​លឿន ក៏​បាន​បុក​ម៉ូតូ​ជនរងគ្រោះ ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល រួច​រត់គេចខ្លួន​បាត់​។​

​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន បានឲ្យដឹងថា ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ បើក​ចំ​កណ្តាល​ទ្រូងផ្លូវ មិន​ប្រុងប្រយ័ត្ន ធ្វេសប្រហែស រីឯ​អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន ហើយ​មិន​ប្រកាន់​ស្តាំ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×