Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃើញ​ជីតា​ត្រូវគេ​ប្លន់ ចៅស្រី​អាយុ​៨​ឆ្នាំ ស្ទុះ​ទៅ​ដណ្តើម​ពី​ក្រុមចោរ​ប្រដាប់អាវុធ​មិន​ខ្លាចញញើត​ឡើយ ទោះ​ត្រូវ​រង​ទុក្ខ​ខ្លួនឯង​យ៉ាងណា (​វីដេអូ​)

spot_img

​ក្មេងស្រី​ដ៏​ក្លាហាន​ម្នាក់ ត្រូវបាន​គេ​កោតសរសើរ​ថា​ជា​វីរនារី បន្ទាប់ពី​នាង​តូច​ត្រូវ​ឃើញ​ក្នុង​វីដេអូ បាន​ព្យាយាម​រារាំង​សកម្មភាព​ចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម មិន​ឲ្យ​ចាក​ចេញពី​កន្លែង​ប្លន់​មួយកន្លែង នៅក្នុង​ប្រទេស​ហ្វីលីពីន ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល នៅក្នុង​បរិវេណ​លំនៅដ្ឋាន​មួយ នៅក្នុង Trias ខេត្ត Cavite បានបង្ហាញ​ខណៈពេលដែល​បុរស​៤​នាក់ បាន​ប្លន់​បុរស​ម្នាក់​ដោយ​ភ្ជង់​កាំភ្លើង និង​លួច​របស់​មានតម្លៃ​ពី​ផ្ទះ​ក្បែរ​នោះ​ផងដែរ ។​

​ខណៈ​ក្រុមចោរ​ទាំងនេះ កំពុង​គេចខ្លួន ចៅ​របស់​ជនរងគ្រោះ​ម្នាក់ បាន​រត់តាម​បញ្ឈប់​ពួកគេ និង​សូម្បី​គ្រប់គ្រង​ដង្ហើម​យក​កាបូប​ដែល​ត្រូវបាន​លួច ផ្ទុក​ទៅដោយ​លុយ​យ៉ាងច្រើន ។​

​ទោះយ៉ាងណា ក្មេងស្រី​ដ៏​ក្លាហាន​បាន​ដួល ហើយ​ម្នាក់​ក្នុង​ក្រុមចោរ​ទាំងនោះ បាន​ដង្ហើម​យក​កាបូប​ដែល​ជ្រុះ​លុយរាយ​ប៉ាយ​នោះ​រត់​ចេញទៅ ។​

​នាង​តូច​បន្ទាប់មក ក៏បាន​ងើបឡើង និង​បន្ត​ដេញតាម​ក្រុមចោរ ដែល​កំពុង​គេចខ្លួន​ជាមួយ​ម៉ូតូ​របស់​ពួកវា ។ ប៉ុន្តែ គួរ​ឲ្យ​អាសូរ​ណាស់ ដែល​នាង​ត្រូវបាន​បុក​កិន​ដោយ​ម៉ូតូ​ចោរ​១​គ្រឿង នៅពេល​នាង​បាន​ព្យាយាម​ដង្ហើម​យក​របស់របរ​មានតម្លៃ​របស់​ជីតា​របស់​នាង ពី​ដៃ​ចោរ ។​

​យោងតាម GMA News ក្រុមចោរ​ទាំងនោះ​អាច​គេចខ្លួន​ដោយ​សុវត្ថិភាព និង​ប​ន្យ​ល់​ទុក​ក្មេងស្រី​ដ៏​ក្លាហាន​ទទួលរង​របួស​នៅត្រង់​ក្បាល​របស់​នាង ។​

​វីដេអូ​នេះ​ហេតុការណ៍​ប្លន់​ដ៏​រន្ធត់​នេះ កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយមាន​អ្នកទស្សនា​ជាង​១​លាន​នាក់ និង​ការគាំទ្រ​លើកទឹកចិត្ត​រាប់រយ ពី​បងប្អូន​ជា​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត ដែល​បាន​កោតសរសើរ​ចំពោះ​ភាពក្លាហាន​របស់​ក្មេងស្រី​ម្នាក់នេះ ៕​

ដោយ៖ ចន្ទី

ប្រភព៖ nextshark

spot_img
×