Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិសដៅ​អនុវត្ត​ការងារ​បន្ត​ជា​ច្រើន​ចំណុច ត្រូវបាន​ឯកភាព​គ្នា​សហការ​បន្ត​រវាង​ស្នងការ​នគរបាល​ខេត្តតាកែវ ខេត្ត​កណ្តាល និង​មន្ទីរ​នគរបាល​ខេត្ត​អាងយ៉ាង​

spot_img

តាកែវ​៖ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​សភាព​ការណ៍ លទ្ធផល​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ស្នងការ​នគរបាល​ខេត្ត​កណ្តាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ទីរ​នគរបាល​ខេត្ត​អាងយ៉ាង នៃ​សាធារណរដ្ឋ​

សង្គមនិយម​វៀតណាម រយៈពេល ១​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០១៧ នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានឡើកឡើង​លើ​អង្គប្រ​ជុំថា ការប្រជុំ​អស់​រយៈពេល​មួយ​ព្រឹក​នេះ គឺជា​ការបង្កើត​នូវ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ សំដៅ​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ នៅតាម​តំបន់​ព្រំដែន​រវាង​នគរបាល​ខេត្ត​ទាំងបី អោយ​បាន​ឯកភាពគ្នា​និង​លើក​ទិសដៅ​សហ​ប្រតិ​ប​តិ្ត​ការ​បន្ត​នៅ​ឆ្នាំ​ខាង​មុខ ។​

​សូម​បញ្ជាក់​ផង​ដែរ នៅ​ក្នុង​ទិសដៅ​នៃ​ការអនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ ២០១៨ រវាង​ស្នងការ​នគរបាល​ខេត្តតាកែវ ខេត្ត​កណ្តាល និង​មន្ទីរ​នគរបាល​ខេត្ត​អាង​យ៉ាងនោះ​មាន ទី​១ បង្កើន​កចិ្ចសហប្រតិបត្តិការ​ត្រួតពិនិត្យតាម​ច្រករបៀង ប៉ុស្តិ៍ការពារ​ព្រំដែន​ប៉ុស្តិ៍​ទ្វេភាគី និង​ឃុំ​ស្រុក​ជាប់​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ធានា​អោយបាន​នៅ​សន្តិសុខ​សណ្តាប់ធ្នាប់ ។ ទី​២ បន្ត​ជម្រុញ​វិធានការ​អប់រំ​ណែនាំ​មហាជន ប្រជាជន​ដែល​មាន​លំនៅដ្ឋាន​ជាប់​ព្រំដែន អ្នករកស៊ី​ចេញ ចូល ផ្លាស់ប្តូរ​ទំនិញ​តាម​ព្រំដែន​អោយបាន​យល់​ច្បាស់​អំពី​ច្បាប់ និង​បទ​បញ្ញតិ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។ ទី​៣ ភាគី​ទាំង​ពីរ​បន្ត​រក្សា​អោយបាន​ជា​ប្រចាំ​នូវ​ការផ្តល់​ពត័មាន​សភាពការណ៏ ។ ទី ៤ បន្ត​កិច្ច​សហប្រតិបត្តិការ តស៊ូ​បង្ការ​និង​ប្រឆាំង​រាល់​បទល្មើស ពិសេស​បទល្មើស​ព្រហ្មទណ្ឌ អំពើ​ភេរវកម្ម និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស ការជួញដូរ​អាវុធ និង​បទល្មើស​សេដ្ឋកិច្ច ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆ្លងកាត់​តំបន់​ព្រំដែន នៃ​ខេត្ត​ទាំងបី ប្រទេស​ទាំង​ពីរ ។ និង​ចំនុច​ទី​៥ សហការ​ជិតស្និទ្ធ​ធនា​សន្តិសុខ សុ​វត្តិភាព​ជូន​ការងារ​ខ័ណ្ឌសីមា​បោះបង្គោល​ព្រំដែន បន្ត​ធ្វើ​សេនាធិការ​ជូន​អាជ្ញាធរ​ថ្នាក់​ខេត្ត ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ជម្រុញ​ការចរចារ ក្នុង​ការសម្រេច​ការងា​រ​ខណ្ឌសីមា​បោះបង្គោល​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​អោយបាន​ឆាប់ និង​ដោះស្រាយ​បាន​ទាន់ពេលវេលា​រាល់ បាតុភាព​ស្មុគស្មាញ​ដែល​កើតមានឡើង​នៅ​តាម​បន្ទាប់​ព្រំដែន រវាង​ខេត្ត​អាង​យ៉ាង ខេត្តតាកែវ និង​ខេត្ត​កណ្តាល​៕ តាកែវ​

spot_img
×