ខេត្តមណ្ឌលគិរី: មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និង ដកហូតបាន កាំភ្លើងវែង ប្រភេទ AK-47 ចំនួន០១ដើម គ្រាប់កាំភ្លើង ០៨គ្រាប់ ព្រមទាំង វត្ថុតាងមួយចំនួនទៀត ខណៈដែល ពួកគេលួចចូលក្នុងដែនជម្រកសត្វព្រៃស្រែពក ដើម្បីបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា:ជនសង្ស័យទាំង០២នាក់នេះ មានឈ្មោះ -ខ្វេះ ណាន់ ភេទ ប្រុស អាយុ៥១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សុភី សូត្រ ភេទ អាយុ៤៨ឆ្នាំ។
អ្នកទាំង០២នាក់ គឺ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០២ នាក់ ត្រូវបាន មន្ត្រីសមត្ថកិច្ចជំនាញ នាំខ្លួនមកសាកសួរ និងកសាងសំណុំរឿង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




