ខេត្តកណ្តាល: សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ បានឃាត់ខ្លួន អ្នកប្រដាល់គុនខ្មែរល្បីឈ្មោះម្នាក់ ឈ្មោះ ចាន់ ធី ហៅ កាកា ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ឆ្នាំកំណើត ១៩៩៧) ជាប់ពាក់ព័ន្ធនឹង បទល្មើស ប្រើប្រាស់ (ជក់) និង រក្សាទុក ដោយខុសច្បាប់ នូវ សារធាតុញៀន ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា: បច្ចុប្បន្ននេះ ជនសង្ស័យ ឈ្មោះ ចាន់ ធី ហៅ កាកា កំពុងតែ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN



