កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនាំចូលត្រីប្រា នៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ រតនគិរី 3A-9055 ដែលមានត្រីប្រា ចំនួន ១៨តោន ក្នុងពេលជាមួយគ្នានោះ ជនសង្ស័យ២នាក់ បានរត់គេចខ្លួនចូលព្រៃ ។
បច្ចុប្បន្នលោកព្រះរាជអាជ្ញាបានឱ្យមន្រ្តីជំនាញកសាងសំណុំរឿងបទល្មើសតាមនីតិវិធីនិងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី




