Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​៖ បុរស​ម្នាក់​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ១.០០០​ឆ្នាំ ពី​បទ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ច្រើន​នាក់​

spot_img

បុរស​ម្នាក់ រស់​នៅក្នុង​រដ្ឋ​តិច​សាស សហរដ្ឋ​អា​មេ​រិច ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១.០០០​ឆ្នាំ ពី​បទ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​រី​ចំនួន ២​នាក់​។​

​ជនជាប់ចោទ​ឈ្មោះ Robert Benjamin Franks អាយុ ៣៩​ឆ្នាំ ក៍​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត​បន្ថែ​ម​ទៀត​ផង​ដែរ និង​ពិន័យ​ប្រាក់ ១២០.០០០​ដុល្លា​អា​មេ​រិច ពី​បទ​រំលោភ​ផ្លូវភេទ ការធ្វើ​វាយដំ​ធ្ងន់ធ្ងរ​លើ​កុមារ និង​ការប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​លើ​កុមារ​។​

​នៅក្នុង​សេចក្តីប្រកាស អាជ្ញាធរ​បាន​និយាយថា ជនជាប់ចោទ Franks បាន​រំលោភ​បំពាន់​លើ​ក្មេងស្រី​ជាច្រើន​នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​គាត់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​នៅក្នុង​ខែ​មិថុនា ឆ្នាំមុន កូនស្រី​ចុង អាយុ ៩​ឆ្នាំ​របស់​ជនជាប់ចោទ បាន​ចូល​មក​ធ្វើ​សាក្សី ដោយ​នាង​បានបញ្ជាក់​ថា​ជនជាប់ចោទ Franks បាន​ធ្វើ​រឿង​គួរឲ្យ​ស្អប់ខ្ពើម​លើ​នាង ខណៈ​ពេល​នាង​កំពុង​នៅផ្ទះ​។​

ក្មេងស្រី​ដដែល​បញ្ជាក់​ទៀត​ថា Franks បាន​ដាក់​ទណ្ឌកម្ម​នាង​ដោយ​ទះ​គូថ​របស់​នាង និង​បាន​បញ្ជា​ឲ្យ​នាង និង​បងស្រី​នាង​ម្នាក់ទៀត​អាយុ ១០​ឆ្នាំ (​ទាំង​ពីរ​នាក់​ជា​កូនចុង​របស់​ជនជាប់ចោទ​) បៀ​ប​លិង្គ​របស់គាត់​។ ជនរងគ្រោះ​និយាយ​ទៀត​ថា Franks បាន​យក​ម្រាមដៃ​លូក​ចូល​ប្រដាប់​ភេទ​នាង ប៉ុន្តែ​គាត់​មិន​ដែល​បាន​រួមភេទ​ជាមួយ​នោះ​ទេ​។​

​កុមារ​រី​ដែល​មាន​អាយុ ១០​ដំបូង​បាន​បដិសេធថា​មិន​មាន​លោក Franks មិន​បាន​រំលោភ​បំពាន​លើ​នាង​ទេ ប៉ុន្តែ​ក្រោយមក​នាង​បាន​ឆ្លើយថា​មាន​ការរំលោភបំពាន​ផ្លូវភេទ​លើ​នាង ក្រោយពេល​មាន​ការពិនិត្យ​ពី​អ្នកជំនាញ​ផ្លូវភេទ​។ នាង​បាន​ឆ្លើយថា លោក Franks បាន​រំលោភ​បំពាន​លើ​នាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​នៅក្នុង​សវនាការ​កាត់ទោស​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះដែរ ក្រុមប្រឹក្សាតុលាកា​រក៍បាន​ស្តាប់​ចំលើយ​របស់​បងប្អូន​ជីដូន​មួយ​ស្រី​របស់ ជនជាប់ចោទ Franks ផងដែរ ដែល​នាង​បាន​ចោទប្រកាន់​ថា Franks បាន​រំលោភ​បំពាន​នាង​កាលពី​នាង​នៅ​អាយុ ១០​ឆ្នាំ (​កាលនោះ​លោក Franks អាយុ ១៤​ឆ្នាំ​) និង​ម្តងទៀត កាល​នាង​អាយុ ១៦​ឆ្នាំ ហើយ Franks អាយុ ២០​ឆ្នាំ​។​

​នៅក្នុង​សវន​ការ មេធាវី​បាន​ថ្កោលទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​៕ សុភ័ក្ត្រ​

spot_img
×