ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦ បានជំនុំជម្រះ លើ បណ្តឹងឧទ្ធរណ៍ របស់ អតីតមន្ត្រីជាន់ខ្ពស់ សាលាខេត្តតាកែវ ចំនួន ០២ រូប ដែលត្រូវបាន សាលាដំបូងខេត្តតាកែវ ផ្តន្ទាទោស ដាក់គុក ម្នាក់ៗ កំណត់ ០ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង បទល្មើស រំលោភអំណាច និង ការកេងប្រវ័ញ្ចថវិកាជាតិ ប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក តាមរូបភាព ការដាក់ដេញគម្រោង កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង សាលារៀន នៅ ក្នុងខេត្តតាកែវ ប្រព្រឹត្តចន្លោះពី ឆ្នាំ ២០១៧ រហូតដល់ថ្ងៃ ដែលរឿងអាស្រូវរបស់ពួកគេ ត្រូវបានបែកការណ៍ និង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ឃាត់ខ្លួន នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៤។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកកូវ សៅ បានថ្លែងឱ្យដឹង ក្នុងអង្គសវនាការថា: នៅក្នុង រឿងក្តីឧក្រិដ្ឋនេះ មានជនជាប់ចោទ ចោទ០៣ រូប គឺ សុទ្ធសឹង តែ អតីតមន្ត្រីជាន់ខ្ពស់ ដែល ធ្វើការផែ្នក គម្រោងអភិវឌ្ឍន៍ និង វិនិយោគ នៃ សាលាខេត្តតាកែវ។
ពួកគេ មាន ឈ្មោះ ទី១- ឈ្មោះ
ហេង វុទ្ធី ជា អតីត នាយកទីចាត់ការផែនការ និងវិនិយោគ , ទី២- ឈ្មោះ ម៉ម វិចិត្រ ជា អតីត អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន និង ទី ៣- ឈ្មោះ យ៉ុន សុធន ជាអតីត មន្ត្រីការិយាល័យគាំទ្រមូលដ្ឋាន។
ជនជាប់ចោទទាំង ០៣ រូប ត្រូវបាន សាលាដំបូងខេត្តតាកែវ កាលពី ខែ តុលាការ ឆ្នាំ ២០២៥ ផ្តន្ទាទោសដាក់គុក ក្នុងម្នាក់ៗ កំណត់ ០៧ ឆ្នាំ និង ពិន័យជាប្រាក់ ម្នាក់ៗ ចន្លោះ ពី ១៦០ លានរៀល ទៅ ១១៣៦ លានរៀល ដាក់ជាទ្រព្យសម្បត្តិរដ្ឋ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិរបស់ពួក គេ មួយចំនួនផងដែរ។
ជនជាប់ចោទទាំង០៣រូប ត្រូវបានតំណាងអយ្យការចោទប្រកាន់ ចំនួន០៣ បទល្មើស: រំលោភ អំណាច,ការប្រព្រឹត្តមិនប្រក្រតី ក្នុងដំណើរការលទ្ធកម្មសាធារណៈ
និង សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តតាកែវ នៅចន្លោះឆ្នាំ ២០១៧ និង ២០២៤។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅខេត្តតាកែវ។
ក្នុងចំណោម ពួកគេ ទាំង០៣ រូបនេះ, ឈ្មោះ ហេង វុទ្ធី និង ម៉ម វិចិត្រ បានប្តឹងឧទ្ធរណ៍ តែ ឈ្មោះ យ៉ន សុធន មិនបានប្តឹងឧទ្ធរណ៍ទេ។
ចំណែកឯ តំណាងអយ្យការ អមសាលាដំបូងខេត្តតាកែវ ក៏បានប្តឹងឧទ្ធរណ៍ ដែរ ដោយតែការ ផ្តន្ទាទោស ចំពោះ ជនជាប់ចោទទាំង០៣ រូប ស្រាលពេក។
នាពេលសវនាការ, ឈ្មោះ ហែង វុទ្ធី និង ឈ្មោះ ម៉ម វាសនា ដែលមានវត្តមាន នៅក្នុងសវនាការ ជាមួយនឹង មេធាវីការពារក្តី ពួកគេ ០២ នាក់ បានសុំឱ្យ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេត្តា ជួយ បន្ធូរបន្ថយទោស ដល់ពួកគេខ្លះផង ដើម្បី ឆាប់បានវិលត្រឡប់ ជួបជុំនឹងក្រុមគ្រួសារពួកគេវិញ។
ក៏ប៉ុន្តែ តំណាងមហាអយ្យការ អមសាលាឧទ្ធរណ៍ ភ្នំពេញ គឺ លោកជុំ សែនសទ្ធា បានស្នើសុំដល់ ចៅក្រមប្រឹក្សាជនុំជម្រះ តម្លើង ទណ្ឌកម្ម របស់ជនជាប់ចោទ ទាំង០៣នាក់ ឱ្យបានធ្ងន់ធរ ជា អតិបរមា ដើម្បីបង្ហាញជា គំរូ ដល់ មន្ត្រីរាជការផ្សេងៗទៀត ដែលមាន គំនិតចង់ ប្រព្រឹត្តអំពើពុករលួយ និង មហាជនទូទៅ បានឃើញ និង បានដឹងឮ ដើម្បី ទប់ស្កាត់ និង លុបបំបាត់ អំពើរំលោភអំណាច និង ការប្រព្រឹត្តមិនប្រក្រតី ក្នុងដំណើរការលទ្ធកម្មសាធារណៈ នៃ មន្ត្រីរាជការ នៅកម្ពុជា។
សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅដើម ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN




