ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីបង្កហឹង្សាបណ្ដាលអោយជនរងគ្រោះស្លាប់ដោ​យប្រេីចបជីកនិងរងរបួសធ្ងន់-ស្រាល៣នាក់បញ្ជូនចូល​មន្ទីរពេទ្យ

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​ និងការចង្អុលដឹកនាំពីលោកស្នងការរងជំនាញ​ នៅរសៀ​លថៃ្ងទី២៨​ ខែកក្ដដា​ ឆ្នាំ២០២៦នេះ​ កម្លាំងនគរបាលស្រុកសាមគ្គីមុនី​ជ័យ​ ដឹកនាំដោយលោកវរសេនីយ៍​ទោ​ សាវ​ សភក្ដី​ អធិការនគរបាលស្រុក​ បានបញ្ជាអោយកំ​លាំងជំនាញចុះស្រាវជ្រាវនិងអន្ដរាគមន៍លេីករណីបង្កហឹង្សាដោយចេតនាមានស្ថានទម្ងន់(ជនរងគ្រោះស្លាប់
ក្រោយបញ្ជូនទៅមន្ទីរពេទ្យដោយសារតែរងរបួសធ្ងន់)​ និងបង្ករបួសស្នាមមនុស្ស៣នាក់ធ្ងន់-ស្រាល។

ករណីហឹង្សាកេីតនៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បង្កឡេីងដោ​យ​ជនសង្ស័យឈ្មោះ បាន រ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ​ បា​ន​ធ្វើសកម្មភា​​ពយកចបជីកដងដែកវាយទៅ​លើ​ជនរងគ្រោះ៤នាក់បណ្ដាលឲ្យស្លាប់១នាក់ និងរងរបួស៣នាក់ និងវាយកម្ទេចបំផ្លាញម៉ូតូមួយគ្រឿង។
ជនរងគ្រោះ ១/ឈ្មោះ នៅ សាន ភេទប្រុស​ អាយុ៧០​ (ស្លាប់)​ ២/ឈ្មោះ ឡេង វ៉ាន ភេទប្រុសអាយុ ៤១​ ៣/ឈ្មោះ ដោក បូរ៉ុម ភេទប្រុ​ស​ អាយុ៤៣ឆ្នាំ ៤/ឈ្មោះ ឈួង ឈឿន ភេទប្រុស អាយុ៥៧ឆ្នាំ រងរបួសធ្ងន់-ស្រាល។

កម្លាំងជំនាញបានសហការឃាត់​ខ្លួ​ន​ជនសង្ស័យបានភ្លាមៗ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕រក្សាសិទ្ធិដោយ៖សុទ្ធលី