ភ្នំពេញ: សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦ បានឃាត់យុវជនសង្ស័យម្នាក់ ដែលមាន រហស្សនាមថា: កូនខ្លា មេ០៧ ជាប់ពាក់ព័ន្ធនឹង ករណី ហិង្សា វាយប្រហារ និង ធ្វើទារុណកម្ម លើ យុវជនរងគ្រោះម្នាក់ ដោយអាងខ្លួនជា កូនខ្លួន របស់មេ០៧ កាលពីពេលថ្មីៗនេះ រួចគេខ្លួន។
ជនសង្ស័យ រូបនេះ មានឈ្មោះពិតថា: រតនៈ វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និង អនុវត្ត ទៅតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN



