ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ ៖ម៉ីជូ ឈប់ព្យាយាមរត់គេចខ្លួន ខណៈលោក តុង ហុកសេង ត្រូវជាឪពុករបស់ជនបង្ករ ចូលទៅចរចារជាមួយសមត្ថកិច្ច

នៅយប់ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា លោក តុង ហុកសេង ត្រូវជាឪពុករបស់ជនបង្ករ ឈ្មោះ សាម ម៉ីជូ ចូលទៅចរចារជាមួយសមត្ថកិច្ចហើយ ដើម្បីដោះស្រាយ។ ចំណែក ម៉ីជូ សមត្ថកិច្ចកំពុងតាមឃាត់ខ្លួន ។
លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ បានបញ្ជាក់ថា “ខ្ញុំសូមជម្រាបជូន ក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៏បាន)ធ្វើដូចកូនខ្លាអ៊ីចឹង។
សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកគប់គិតជួយលាក់បំពួន)”។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៦ នៅខាងមុខផ្សារអ៉ីអន២ ផ្លូវ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​សាម​ ម៉ីជូ​ អាយុ​២៧​ឆ្នាំ​ បានបើករថយន្តសេរីទំនើបមួយគ្រឿងពាក់សា្លកលេខកម្ពុជា V.C.8989 ឡើងវ៉ាជែងក៏ជ្រុលចង្កូតទៅបុក ម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសជាអ្នកបើកស្លាប់ នៅនឹងកន្លែង រួចតៃកុងរថយន្តបង្ក និងអ្នករួមដំណើរ នាំគ្នាឡើងជិះកង់បីរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ។

សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជូនចំពោះ លោកស្រី គឿន ប៉ុន្នី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក គួច លីមហាន បុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាឧត្តមស្វាមីរបស់លោកស្រី បានទទួលមរណភាពនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៣០នាទីយប់ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ។រក្សាសិទ្ធិដោយ៖សុទ្ធលី