ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ឱ្យអស់ពីក្នុងភូមិសាស្រ្តរបស់ ខ្លួន និងត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែ ល្អប្រសើរតាមយន្តការច្រកចេញចូលតែមួយរបស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ធ្វើ ឱ្យ លឿន ធ្វើ ឱ្យ លះ បេី ស្ទះ ត្រូវ ចេះសុំ យោបល់ ដោយចៀវាងដាច់ខាត ការទាមទារសេវាក្រៅច្បាប់នាំឱ្យមានទោសទណ្ឌ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ហើយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ របស់ខណ្ឌជ្រោយចង្វារ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតនិង ផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សមាជិក សមាជិកា សកម្មជន គណបក្សប្រជាជនកម្ពុជាត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ ដើម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ បងប្អូនត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ ដោយសន្តិវិធីគ្មានការបង្ហូរឈាម។ សូមឱ្យសមាជិក សមាជិកា សកម្មជន គណបក្សប្រជាជនកម្ពុជា យកសម្មភាពដ៏ល្អរបស់សម្តេចទាំងទ្វេទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ជ្រោតជ្រាបកាន់តែច្បាស់ ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យ ជម្នះ ក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់ និងមេភូមិមួយចំនួនបានលើកឡើងពីសមិទ្ធផលការងារបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស។ បន្ថែមពីនេះ ចៅសង្កាត់និងមេភូមិក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ ដូចជាការស្នើសុំកសាងផ្លូវបេតុងនៅក្នុងភូមិ ការកាយប្រឡាយនិងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម ហើយការស្នើសុំនេះ ក៏ត្រូវបាន ឯកឧត្ដមឃួង ស្រេង ឯកភាពប្រគល់ជូនតាមសំណើរផងដែរ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី









