ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិត នៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ០៣នាក់

រាជធានីភ្នំពេញ: កាលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៣:៥៨នាទី(រំលងអធ្រាត្រ) ត្រង់ចំណុចក្បែរផ្សារទំនើប វ័នតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វើការចាប់ជនរងគ្រោះ ឈ្មោះ LI BINGHUI ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ឡើងរថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ រួចធ្វើការជំរិតទារប្រាក់ក្នុងរថយន្តតែម្ដង! ។

នៅថ្ងៃ-ខែ-ឆ្នាំដដែល វេលាម៉ោង១៥:៣៥នាទី រសៀល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ ត្រង់ចំណុច ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ LIU HAILONG ភេទប្រុស ជនជាតិចិន ។

បន្ទាប់មកនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៧:៣០នាទី ល្ងាច ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន , លោក វរសេនីយឯក ហែម បូណា , លោក វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ , កម្លាំងស្នងការនគរបាលខេត្តកំពត, កម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង, កម្លាំងស្នងការនគរបាលខេត្តសៀមរាប , កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ព្រមទាំងឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់បន្ថែម រួមមាន :

១- ឈ្មោះ PANG WEIGANG ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិត្លងដែនលេខ EL7880793 ។

២- ឈ្មោះ HU HAIPENG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខER2360242 ត្រង់ចំណុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣- ឈ្មោះ LIU HAIDONG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEF8099052 ត្រង់ចំណុចភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ ។

ក្រោយពីបានធ្វើការសួរនាំ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ៖សុទ្ធលី