ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានចុះបង្រ្កាបការធ្វេីរ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន​ ២ទីតាំង​ ស្ថិតនៅភូមិពូទុង ខេត្តមណ្ឌលគិរី

ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក​ នួន​ ហាន​ ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទះនិងអគ្គិភ័យ បានដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ប៉ុស្តិ៍មេម៉ង់ សហការជាមួយមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី បានចុះបង្រ្កាបការធ្វេីរ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន​ ២ទីតាំង​ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។ ពេលក្រុមការងារទៅដល់ទីតាំង​ ពុំឃើញមានអ្នកប្រព្រឹត្តនៅទីនោះ និងបានរឹបអូសបានសម្ភារៈវត្ថុតាងបម្រេីឲ្យការប្រព្រឹត្តល្មេីសមួយចំនួន។
-សំភារៈដកហូតរួមមាន÷ ថ្មរ៉ែ ៧ការ៉ុង,​ ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង,​ ដងឡាម ២ដើម,​ ក្បាលខ្យល់សម្រាប់ស្វានថ្ម ១ឈុត,​ ទុយោគីបខ្យល់មួយចំនួន,​ ម៉ាស៊ីនខ្យល់១គ្រឿង,​ ម៉ាស៊ីនអ៊ុករ៉ែ ១គ្រឿង,​ ម៉ាស៊ីនកិនរ៉ែ១គ្រឿង,​ ក្បាលទាញតុញាក់១គ្រឿង,​ ជើងតុញាក់១គូ,​ ម៉ាស៊ីនភ្លើងទ្រីហ្វា១ឈុត,​ ម៉ូទ័រទាញត្បាលកិននិងអ៊ុករ៉ែ២គ្រឿង,​ ខ្សែភ្លើងប្រភេទចរន្តទ្រីហ្វា ប្រវែង ២០ម៉ែត្រ។
-បច្ចុប្បន្នសម្ភារៈវត្ថុតាង​ ក្រុមការងារបានដឹកជញ្ជូនយកទៅរក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្ត ៕រក្សាសិទ្ធិដោយ៖សុទ្ធលី