Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន​សុំ​លាលែង​ពី​តំណែង​

spot_img

សមាជិក​រដ្ឋាភិបាល​ជ​ប៉ុន​ទើប​ដាក់ពាក្យ​សុំលាលែង​ពីមុខ​តំណែង​ជា​បន្តបន្ទាប់ ដើម្បី​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី Shinzo Abe បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ល្ងាច​ថ្ងៃទី ២ ខែ​តុលា​នេះ ។​

​តាម​នោះ​ព្រឹក​ថ្ងៃ​ទី ២ ខែតុលា បណ្តា​សមាជិក​រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់ពាក្យ​សុំលាលែង​ពីមុខ​តំណែង​ជា​បន្តបន្ទាប់​ជូន​ទៅ​នាយក​រដ្ឋមន្ត្រី Abe ។ ក្រោយមក​នៅ​ម៉ោង​ធ្វើការ​ល្ងាច​នេះ ផ្អែក​តាម​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី Abe នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន Yoshihide Suga នឹង​ប្រកាស​សមាជិក​រដ្ឋាភិបាល​ថ្មី​ជា​សាធារណៈ ។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល (២/១០) គណៈរដ្ឋមន្ត្រី​ថ្មី នឹង​បង្ហាញ​វត្ត​មាន​ជា​ផ្លូវការ​នៅ​ព្រះរាជវាំង ។​

​តាម​ប្រភព​ខ្លះៗ​នោះ នាយករដ្ឋមន្ត្រី Abe នឹង​រក្សាទុក​សមាជិក​សំខាន់ៗ​ចាស់ ៧​រូប ហើយ​នឹង​តែងតាំង​ថ្មី ១២​រូប ។​

​នៅ​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី Abe និង​ធ្វើ​សន្និសីទកាសែត ដើម្បី​បកស្រាយ​ពី​ជម្រើ​សមាជិក​គណៈរដ្ឋមន្ត្រីថ្មី ហើយ​ប្រកាស​ជា​សាធារណៈ​ពី​គោលនយោបាយ​សំខាន់ៗ​ត្រូវ​អនុវត្ត​នៅពេល​ខាងមុខ ៕ លី​សា​

spot_img
×