ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ

ស្រ្តីដែលជាអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ដែលបានបុកបុរសម្នាក់បាត់បង់ជីវិតនោះ ត្រូវបានក្រុមគ្រួសាររបស់នាងបានសហការប្រគល់ជូនសមត្ថកិច្ចហើយនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអរគុណ ដល់លោកឱកញ៉ាបានសហការណ៌ជាមួយខ្ញុំតាមរកកូនស្រីប្រគល់មកជំនាញផែនចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីអនុវត្តន៌តាមផ្លូវច្បាប់ (តាមសំណូមពររបស់ខ្ញុំ)។

សូម​បញ្ជាក់ថា កាលពីម៉ោងប្រមាណ ១១ កន្លះយប់ ថ្ងៃទី២៨ ខែកក្កដា នៅប​ណ្ដោយផ្លូវ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែល​បណ្ដាល​ឱ្យ​បុរសម្នាក់ជា​មន្រ្តីនៃក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្លាប់នៅកន្លែងកើតហេតុ។ តាមរយៈ​ឃ្លីបវីដេអូ និងរូបថតនៅកន្លែងកើតហេតុ របស់បណ្តាញសារព័ត៌មាននានា បង្ហាញថា នៅក្នុងរថយន្តបង្កហេតុ«AVATR 11» គឺមាននារីវ័យក្មេង ២នាក់។រក្សាសិទ្ធិដោយ៖សុទ្ធលី