ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ៥នាក់ ដែលនាំគ្នាជិះរថយន្តពីភ្នំពេញ មកវាយដំប្រើហឹង្សាលើជនរងគ្រោះ នៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ដោយអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​មានការយកចិត្តទុក្ខដាក់ខ្ពស់ពី​ ​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​កាលពីថ្ងៃទី ២៥ កក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៧: ០០ នាទីកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បានទទួលព័ត៌មាន និងបណ្តឹងថានៅមុខមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីហិង្សាដោយចេតនា បង្កឡើងដោយមនុស្សមួយក្រុមមានគ្នាប្រហែល ១០ នាក់ (មិនស្គាល់អត្តសញ្ញាណ)ជិះរថយន្ត ២គ្រឿង បានធ្វើសកម្មភាពព្រួតវាយទៅលើឈ្មោះ ចាន់ ស្រីណុច ហៅប៉ៃ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលមកដេកកំដរប្អូន នៅមន្ទីរពេទ្យខាងលើបណ្ដាលឲ្យរងរបួសស្រាល ។ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនល្មើសបាននាំគ្នាជិះឡានគេចខ្លួន។ តាមការសាកសួរឈ្មោះ ចាន់ ស្រីណុច បានបញ្ជាក់ថា:កាលពីប៉ុន្មានថ្ងៃមុន ខ្លួនបានឈ្លោះប្រកែកគ្នាតាមឆាតតេឡេក្រាមជាមួយសង្សាចាស់ឈ្មោះ ធី ចាន់ថន ហៅទី ភេទស្រី អាយុ២៣ឆ្នាំ(ស្រីស្រលាញ់ស្រី)រស់នៅភ្នំពេញ រួចក៏ណាត់ជួបគ្នាដោយខ្លួនបានផ្ដល់ទីតាំងតាមឆាតតេឡេក្រាម។លុះល្ងាចថ្ងៃកើតហេតុឈ្មោះធី ចាន់ថន បាននាំបក្សពួកជិះរថយន្តពីភ្នំពេញមកព្រួតវាយខ្លួនដល់មន្ទីរពេទ្យខាងលើតែម្ដង។
នៅព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋានក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល បន្តស្រាវជ្រាវកំណត់បានថា:ជនសង្ស័យជិះឡានមកធ្វើសកម្មភាពវាយទៅលើជនរងគ្រោះគឺជិះឡានម៉ាកGTV ព៌តសពាក់ស្លាកលេខ ភ្នំពេញ 2CD-4972 និង ឡុចស៊ិស RX300ពាក់ស្លាកលេខ ភ្នំពេញ 2k-7089 ។ ការស្រាវជ្រាវបានបន្ត រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០នាទីកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញនគរបាលក្រុង បានបន្តសហការ ជាមួយកំលាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ និងកម្លាំងអធិការដ្ឋានស្រុកកណ្ដាលស្ទឹង បានបន្តស្រាវជ្រាវរកឃើញទីតាំងដែលជនល្មើសលាក់ខ្លួន នៅបូរីហ្វាយស្តារេស៊ីឌិន ស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដមកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្ដមព្រះរាជអាជ្ញាខេត្តកណ្ដាល និងដោយមានការយកចិត្តទុកដាក់បន្ថែមពីឯកឧត្តមអភិបាលខេត្តបន្ទាយមាជ័យ ជាមួយឯកឧត្ដមអភិបាលខេត្តកណ្ដាល ធ្វើអោយយើងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់រថយន្ត ១គ្រឿងម៉ាកGTV ព៌តស ពាក់ស្លាកលេខ ភ្នំពេញ២CD -៤៩៧២(ជិះមកធ្វើសកម្មភាព) មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះសម្បត្តិ ព្រហ្មមុនី ភេទស្រី អាយុ២៤ឆ្នាំ ២.សម្បត្តិ ព្រហ្មមុនិ ភេទស្រី អាយុ២១ឆ្នាំ(កាន់ដំបងដែក)វាយទៅលើជនរងគ្រោះ
៣.ឈ្មោះធី ចាន់ថន ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
៤.ឈ្មោះយីវ លីហុង ហៅម៉េង ភេទប្រុស អាយុ១៧ ឆ្នំា
៥.ឈ្មោះអែម បញ្ញា ភេទប្រស អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាំមកអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ។ ក្នុងពេលសាកសួរជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា:ពួកខ្លួនមានគ្នា ៨នាក់ គេចខ្លួនចំនួន ៣នាក់ និងរថយន្ត១គ្រឿងមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ រើក ធីណា ភេទប្រុស អាយុ ២១ឆ្នាំ,
២.ឈ្មោះ ឡា កន្និកា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
និង៣.ឈ្មោះរើក ធីឡុង ភេទប្រុស រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពិតជាបានជិះឡាន ២គ្រឿងចូលដល់ក្នុងមន្ទីរពេទ្យមែន និងបានប្រតាយប្រតប់គ្នា និងវាយជនរងគ្រោះពិតប្រាកដមែន។ ចំពោះជនល្មើស ៣នាក់ដែលគេចខ្លួន និងរថយន្ត ១គ្រឿង កងកម្លាំងកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួន ហើយបច្ចុប្បន្នជនសង្ស័យដែលបានឃាត់ខ្លួនកំពុងបន្តអនុវត្តនីតិវីធី ទៅតុលាការ ។ រក្សាសិទ្ធិដោយ៖សុទ្ធលី