ខេត្តកំពង់ចាម: វត្តខេមវនហៅវត្តថ្មីដែលមានទីតាំងស្ថិតនៅភូមិបឹងបាសាក់សង្កាត់សំបួរមាស ក្រុងកំពង់ចាម
ត្រូវបានសាងសង់ឡើងអតីតព្រះឧត្តមមុន្នីម៉ែន ទួន ព្រះមេគណខេត្ត បានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៦០គិតមកដល់ពេលនេះមានអាយុកាល៦៦ឆ្នាំហើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ ឯកឧត្តមខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងលោកជំទាវព្រមទាំងសហការីច្រើន បាននាំយកទៀនព្រះវស្សា បច្ច័យ ប្រគេនដល់ព្រះសង្ឃចំនួន៤វត្ត ដោយបានធ្វើឡើងនៅវត្តថ្មីនេះតែម្ដង។
ព្រះតេជគុណ សា វីរ: ចៅអធិការវត្តថ្មីនិងជាព្រះអនុគណក្រុងកំពង់ចាមមានថេរៈដិការឲ្យដឹងថា: វត្តនៅក្នុងក្រុងកំពង់ចាមមានចំនួន៤ ក្នុងនោះរួមមានវត្តបឹងកុក វត្តជ្រោយថ្ម វត្តដីដុះ ហើយវត្តថ្មីនេះត្រូវបានដឹកនាំការកសាងអតីតព្រះមេគណេខេត្តគឺលោកតាម៉ែន ទួន
ដោយបានសង់នៅលើផ្ទៃដីទំហំប្រមាណជាង១០ហិកតា ដែលគ្រានោះសម្បូរទៅដោយព្រៃឈើក្នុងអំឡុងឆ្នាំ ១៩៦០ ជំនាន់សម័យសង្គមរាស្ត្រនិយម។ ទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានធ្វើឲ្យទីអារាមមួយនេះក៏កើតឡើង ដែលមានព្រះរាជក្រឹតក្នុងឆ្នាំ១៩៦២។
ព្រះចៅអធិការវត្តថ្មីបានបន្តឲ្យដឹងទៀតថាក្រោយមកពេលដែលប្រទេសជាតិបានឆ្លងកាត់នៅភ្លើងសង្គ្រាមរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៥ ត្រូវបានទុកចោលមិនមានព្រះសង្ឃគង់នៅនោះទេ។ក្រោយប្រទេសជាតិត្រូវបានរំដោះនៅឆ្នាំ១៩៨៧ ទៅវត្តនេះបានដំណើរការឡើងវិញ គិតរហូតមកដល់បច្ចុប្បន្នព្រះចៅអធិការវត្តគឺមានចំនួន ៥អង្គរួមទាំងព្រះអង្គនៅចុងក្រោយគេ។ ក្នុងឆ្នាំ២០០២ អតីតព្រះមេគណខេត្តបានអនិច្ចធម៌ក្នុងព្រះជន្ម១០២ ព្រះវស្សា ។ មកដល់ជំនាន់ព្រះអង្គ(សា វីរ:) បានដឹកនាំកសាងសមិទ្ធិផលនានាក្នុងទីអារាមវត្តថ្មី ក្នុងនោះមាន កុដិ សាលាឆាន់ សាលាធម្មសភា បានចំណាយថវិការកសាងជាងមួយលានដុល្លារ ហើយរាល់ថ្ងៃមានព្រះសង្ឃគង់នៅចំនួន១៤៤អង្គ
ដោយបានរៀនព្រះធម៌ ក្នុងនោះមានព្រះសង្ឃខ្លះត្រូវបានរៀនចប់ថ្នាក់កម្រិតបរិយាបត្រ បានចូលបម្រើជាមន្ត្រីរាជការ តាំងពីថ្នាក់ខេត្តរហូតដល់ក្រសួងមហាផ្ទៃ។ រក្សាសិទ្ធដោយ៖(ភ្នំប្រុសភ្នំស្រី)


















