លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយចូលខ្លួន នគរបាលជំនាញសួរនាំ។
ក្រោយសួរនាំចប់ យើងធ្វើកំណត់ រួចហើយដាក់ខ្នោះ និងវាស់កម្ពស់។ សង្ឃឹមថា បងប្អូនអាចទទួលយកបាន ពេលបានឃើញរូបភាពមួយនេះ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ បានថ្លែងថា សមត្ថកិច្ចធ្វើការគឺមានដំណាក់កាលធ្វើតាមនិតិវិធីមួយៗមិនមែនគិតមានក្រតូចធំអីទេច្បាប់គឺច្បាប់សូមអរគុណ
ជាមួយគ្នានោះ លោក ហេង រតនា នាល្ងាចថ្ងៃទី៣០ ខែកក្កដា បញ្ជាក់ថា «ច្បាប់មិនបានលម្អៀងមានឬក្រឡើយ» តែការដែលស្រ្តីម្ចាស់រថយន្តអវតាអង្គុយក្នុងការិយាល័យនោះមិនដល់៥នាទីផង ក្រោយមកទៀតស្រ្តីដដែលនោះ ត្រូវបានបញ្ចូនទៅកាន់បន្ទប់សួរចម្លើយ ថតរូប និងវាស់កម្ពស់ដូចជនសង្ស័យដែលប្រព្រឹត្តខុសទូទៅ៕រក្សាសិទ្ធិដោយ៖សុទ្ធលី







