Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​សេព​គ្រឿងញៀន​ចម្លែក​ម្នាក់ ដែល​ពស់វែក​ចឹក​ពុំ​ស្លាប់ ហើយ​ស្ថានភាព “​ប្រសើរ​” បាន ៣-៤ សប្តាហ៍​! (វីដេអូ)

spot_img

​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​ឥណ្ឌា​ថ្មីៗ​នេះ បាន​ចេញ​របាយការណ៍​បង្ហាញ​ពី​ករណី​មួយ​ដ៏​ចម្លែក​អំពី​បុរស​ម្នាក់​ត្រូវ​ពស់​ពិស​ចឹក​លើ​អណ្តាត​ច្រើនដង តែ​ពុំ​មាន​បញ្ហា​អ្វី​ទាំងអស់ ។ លើសពីនេះ​ទៀត គាត់​នៅ​ស្ម័គ្រចិត្ត​ឲ្យ​ពស់​ចឹក ព្រោះតែ​គ្រឿងញៀន​ធម្មតាៗ លែង​នាំ​ឲ្យ​គាត់​មាន “​អារម្មណ៍​” ទៀតហើយ ។​

​ពស់​ចឹក​អណ្តាត​ម្តង លែង​ប្រើ​គ្រឿងញៀន​បាន​៣​សប្តាហ៍ រួច​ត្រូវ​ឲ្យ​វា​…​ចឹក​ទៀត ។​

​អ្នកវិទ្យាសាស្ត្រ​ប្រាប់ថា ពិស​របស់​ពស់​ដែល​បញ្ចេញ​មក​ក្នុងពេល​ខាំ​(​ចឹក​) ១​លើ វា​គ្រប់គ្រាន់​សម្លាប់​មនុស្ស​បាន ២០​នាក់ ឬ​ដំរី​១​ក្បាល ។ ប៉ុន្តែ​បុរស​ឈ្មោះ Chandigarh នៅ​ឥណ្ឌា បាន​សារភាព​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អប់រំ និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ថា ខ្លួន​បាន​ឲ្យ​ពស់​ពិស​ខាំ​អណ្តាត​ច្រើនលើក​ក្នុង​ប៉ុន្មាន​ខែ​មកនេះ ។​

​មូលហេតុ​ដំបូង​គឺ​គាត់​ជា​អ្នក​សេព​គ្រឿងញៀន​ជោគជាំ​ម្នាក់ រហូតដល់​ថ្នាក់​គ្រឿងញៀន​ធម្មតា​លែង​ធ្វើឲ្យ​គាត់​មាន “​អារម្មណ៍​” ហើយ ។ មាន​មិត្តភក្តិ​ម្នាក់​របស់គាត់​ពុំ​ដែល​សម្បូរ​បទពិសោធ​ន៍ បាន​ប្រាប់​បុរស​វ័យ ៣៣​ឆ្នាំ​រូប​នេះ​សាកល្បង​វិធី​របស់​សហគមន៍​ខ្លួន​មើល ដោយ​ឲ្យ​ពស់​ពិស​ចឹក​អណ្តាត និង​ថែម​ទាំង​ប្រាប់ថា វិធី​នេះ “​ល្អ​ហើយ​ថោក​” ។ អ្នក​ចាប់​ពស់​នៅ​តំបន់ Rajasthan បាន​ជួយ​ឲ្យ​ពស់​ចឹក​លើ​អណ្តា​របស់គាត់ ។​

​ក្រោយពេល​ពស់​ចឹក គាត់​មាន​អារម្មណ៍ “​ចលនា​ក​ន្ទ្រា​ក់​រាងកាយ ភ្នែក​ព្រិល​ទៅៗ រួច​លែង​ដឹងខ្លួន​” ក្នុង​អំឡុង​ពេល​ប្រមាណ​១​ម៉ោង ។ ប៉ុន្តែ​នៅពេល​ដឹងខ្លួន​វិញ​គាត់​ទទួល​អារម្មណ៍​ស្រួលខ្លួន មាន​កម្លាំងកំហែង បាន​ប្រមាណ ៣-៤​សប្តាហ៍ ។ បញ្ហា​ពិសេស​គឺ​អំឡុងពេល​នោះ គាត់​លែង​មាន​ចំណង់​សេព​គ្រឿងញៀន និង​ស្រេកឃ្លាន​ស្រា​ទៀត ។ ប៉ុន្តែ​នៅ ៣-៤ សប្តាហ៍​ក្រោយ គាត់​ចាប់​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន ហើយ​ចង់​សេព​គ្រឿងញៀន និង​សុរា​ទៀត ។ ហេតុនេះ​គាត់​បន្ត​ស្វែងរក​ពស់​ពិស​ផ្សេង​ទៀត​ឲ្យ​វា​ចឹក “​ខាំ​” ដើម្បី​បាន​បន្ត​មាន “​សុភមង្គល​” ពី ៣-៤ សប្តាហ៍​បន្ត ។​

​បាតុភូត​នេះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​យកមក​ធ្វើ​ការស្រាវជ្រាវ​បំណង​ស្វែងរក​វិធី​បន្សាប​គ្រឿងញៀន ៕ លី​សា​

spot_img
×