Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​បណ្តុះបណ្តាល នាយទាហាន​បន្តវេន ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ចូលរួម​កសាង​សមត្ថភាព កងយោធពល​ខេមរភូមិន្ទ​

spot_img

​​ភ្នំពេញ ​៖ នៅ​សាលប្រជុំ​ក្រសួង​ការពារជាតិ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​សេចក្តីព្រាង​ឆ្លង​របាយការណ៍​បូកសរុប​ការងារ​៩​ខែ និង​លើក​ទិសដៅ​អនុវត្តន៍​ត្រីមាស​ទី​៤​ឆ្នាំ​២០១៨ ។​

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍ថា តាម​រយៈពេល​៩​ខែ ចាប់ពី​ខែ​មករា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៨​នេះ កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួង​ការពារជាតិ បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ នៅតាម​បណ្តោយ​ព្រំដែន សរុប​ចំនួន ៤២៣៣​លើក​។ ក្នុងនោះ មាន​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​២០៥៤​លើក ព្រំដែន​កម្ពុជា​-​វៀតណាម ចំនួន​១០០៨​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន​១១៧១​លើក​។​

សម្តេច​ពិជ័យ​សេនា បាន​លើកឡើង​ថា កងយោធពល​ខេមរភូមិន្ទ ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រុករក​អដ្ឋិធាតុ​វៀតណាម ដោយ​រុករក​ឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ៥៦៦​ធាតុ ក្នុងនោះ​រកឃើញ​ដោយ យោធភូមិ​ភាគ​ពិសេស​ចំនួន​៥២​ធាតុ យុទ្ធ​ភូមិភាគ​ទី​១​ចំនួន​៣៦​ធាតុ យោធភូមិភាគ​ទី​២​ចំនួន​២០៧​ធាតុ យោធភូមិភាគ​ទី​៣ ចំនួន​១២២​ធាតុ យោធភូមិភាគ​ទី​៤​ចំនួន​៩០​ធាតុ និង​យោធភូមិ​ភាគ​ទី​៥ ចំនួន ៥៩​ធាតុ​។ ក្នុងនោះ​ក៏​បាន​យកចិត្តទុកដាក់​ប្រមូលផ្ដុំ អនុវត្ត​ភារកិច្ច​របស់​ខ្លួន តាម​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ទី​៤ របស់​រាជរដ្ឋាភិបាល កម្មវិធី​ការងារ ផែនការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ រយៈពេល​៥​ឆ្នាំ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​ធំៗ​ជា​បន្តបន្ទាប់​។​

ការអនុវត្ត​ភារកិច្ច​ការពារ​ប្រជាធិបតេយ្យ បូរណភាព​ទឹកដី ពង្រឹង​ប្រៀប ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅតាម​តំបន់​ព្រំដែន ធ្វើការ​ល្បាត​ជា​ប្រចាំ​ដើម្បី​ត្រួតពិនិត្យ គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ទៅ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតមាន​ដោយ​សន្តិវិធី ប្រែក្លាយ​តំបន់​ព្រំដែន ជា​ព្រំដែន​ដែល​ប្រកបដោយ​សុខសន្តិភាព អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា តាម​លទ្ធផល​ការងារ​គឺ​ខ​.​ភ​.​ម យើង​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​បាន​ល្អ​កន្លងមក តែ​ក៏​ត្រូវ​ខិតខំ​ប្រឹង​បន្ត​ទៀត​ដាក់ចេញ​ផែនការ​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​នាយទាហាន​បន្តវេន​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​ចូលរួម​កសាង​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ថែម​ទៀត​៕​ ដោយ ​៖ ​កូឡាប​

spot_img
×