ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូន ខ្លួនបុរស ខ្មាន់កាំភ្លើងថៃម្នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការបាញ់សម្លាប់ជនជាតិថៃម្នាក់នៅក្រុងប៉ោយប៉ែត រួចគេចខ្លួន !!

ខេត្តបន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រ ទី ៣១ ខែ កក្កដា នេះ បានឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ និង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះត្រូវបានជាប់សង្ស័យថា បានបាញ់សម្លាប់ជនជាតិថៃម្នាក់ទៀតនៅក្រុងប៉ោយប៉ែត មុនពេលរត់គេចខ្លួន។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល នា ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

មន្រ្តីសមត្ថកិច្ចនគរបាន ឱ្យដឹងថា ជនសង្ស័យ រូបនេះ មាន ឈ្មោះ Porawat Thong Hmon ភេទ ប្រុស អាយុ២៦ឆ្នាំ ជាជនជាតិថៃរស់នៅក្នុងក្រុងប៉ោយប៉ែត។

ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ Jusuwan Thong Chai ភេទ ប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិថៃ និងជាអ្នកទេសចរដែលកំពុងស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។

ជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានបាញ់ចំនួន០២គ្រាប់ទៅលើជនរងគ្រោះ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ លើដងផ្លូវ នៅក្នុងសង្កាត់អូរជ្រៅ បណ្តាល ជនរងគ្រោះបានស្លាប់នៅនឹងកន្លែងកើតហេតុ។

តាមការបញ្ជាក់របស់នគរបាល ហេតុការណ៍បាញ់ប្រហារនេះត្រូវបានគេសង្ស័យថា កើតចេញពី រឿងគំនុំ និង ការឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីរវាងជនសង្ស័យ និងជនរងគ្រោះ។

ជនសង្ស័យត្រូវបានរងការចោទប្រកាន់ពីបទ: ឃាតកម្ម ដោយចេតនា និង កាន់កាប់អាវុធដោយខុសច្បាប់ និង ត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN