ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនស្រ្តី អៀរឡង់ម្នាក់ និង ដកហូត កញ្ឆារក្រៀម ៤០ គីឡូក្រាម ខណៈ នាង ត្រៀមចេញ ធ្វើដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅ សិង្ហបុរី !!

ភ្នំពេញ: សមត្ថកិច្ចនគរបាល នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៏ ប្រចាំនៅព្រលានយន្តហោះ អន្តរជាតិតេជោ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ បានឃាត់ខ្លួនស្ត្រីជនជាតិអៀរឡង់ខាងជើងម្នាក់ បន្ទាប់ពីរកឃើញ«កញ្ឆាក្រៀម»ជាង៤០គីឡូក្រាម ខណៈ នាង កំពុងតែ រៀបចំ ធ្វើដំណើរ ពី កម្ពុជា ឆ្ពោះទៅកាន់ប្រទេសស្រីលង្កា។

លោកវរសេនីយ៍ត្រី ហែម វណ្ណា ជាមន្ត្រីអន្តោប្រវេសន៍ ប្រចាំច្រកព្រលានយន្តហោះអន្តរជាតិតេជោ  បាននិយាយថា:  ស្ត្រីជនជាតិអៀរឡង់ខាងជើងម្នាក់ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ឃាត់ខ្លួន  ក្រោយរកឃើញរុក្ខជាតិញៀន(កញ្ឆាក្រៀម)​ជាង៤០គីឡូក្រាមនៅក្នុងវ៉ាលី របស់នាង នៅ ថ្ងៃទី៣០ ខែកក្កដា ២០២៦ ។

សមត្ថកិច្ចបាននិយាយថា: មុន ត្រូវបានឃាត់ខ្លួន, ស្ដ្រីជនជាតិអៀរឡង់រូបនេះ  បានប៉ុនប៉ង ដើម្បីដំណើរចេញពីកម្ពុជាឆ្ពោះទៅប្រទេសសិង្ហបុរី។

ក្រោយការឃាត់ខ្លួន, សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានប្រគល់ខ្លួន សង្ស័យ ខាងលើ ព្រម ទាំង វត្ថុតាង ទៅកាន់ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ដើម្បី អនុវត្តបន្ត តាមនីតិវិធីច្បាប់ របស់កម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN