ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនបេតុងស៊ីម៉ង់ត៍ធំមួយ សូមជូនដំណឹងដល់ លោក សៀង សុខលី ដែលមិនបំពេញកាតព្វកិច្ចទូរទាត់ប្រាក់បំណុលអោយក្រុមហ៊ុនបេតុង

ក្រុមហ៊ុនបេតុងស៊ីម៉ង់ត៍ធំមួយ បានចេញសេចក្ដីជូនដំណឹងទៅកាន់ដៃគូរកស៊ី លោក សៀង សុខលី អតិថិជនដែលបានជាវបេតុងស៊ីម៉ង់ត៍យកទៅចាក់សំណង់ផ្សេងៗ ដោយមិនបានទូរទាត់ប្រាក់តាមកិច្ចសន្យា និងធ្វើការពន្យារការទូរទាត់ជាច្រើនដង់។
បើតាមឯកសារនៃការទិញ-លក់បេតុងស៊ីម៉ង់ត៍ រវាងលោក សៀង សុខលី ជាមួយនឹងក្រុមហ៊ុន បានបង្ហាញអង្គហេតុថា កាលពីអំឡុងខែ មករា និង កុម្ភៈ ឆ្នាំ ២០២៦ លោកសៀង សុខលី ដែលជាដៃគូរកស៊ី ឬអតិថិជន បានទិញបេតុងស៊ីម៉ង់ត៍ពីក្រុមហ៊ុន យកទៅប្រើប្រាស់លើការសាងសង់ និងចាក់សាប ដោយសន្យាថា ចាក់បេតុងរួចហើយ នឹងទូទាត់សងប្រាក់ក្នុងរយះពេល១៤ថ្ងៃ ឱ្យក្រុមហ៊ុន ,ប៉ុន្តែផ្ទុយទៅវិញ លោក សៀង សុខលី អត់បានទូរទាត់សងប្រាក់តាមកិច្ចសន្យានោះទេ ។ ហើយខាងក្រុមហ៊ុនបានយោគយល់ជាច្រើនសាររហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ លោក សៀង សុខលី បានចូលខ្លូនមកក្រុមហ៊ុន ដើម្បីធ្វើលិខិតធានាអៈអាងទូទាត់ប្រាក់ដែលជំពាក់ដោយបងជា២ដំណាក់កាល ដោយនៅថ្ងៃ ទី ២៩ ខែមេសាត្រូវទូរទាត់ទឹកប្រាក់ 2000ដុល្លារ និង ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៦ ត្រូវទូរទាត់ទឹកប្រាក់ 8,307.76ដុល្លារ តែជាក់ស្តែកលោក លោក សៀង សុខលី មិនបានទូរទាត់តាមកិច្ចសន្យានោះទេ ដោយមកដល់ត្រឹមថ្ងៃ 31 ខែ កក្កដា ឆ្នាំ ២០២៦ លោកនៅជំពាក់ក្រុមហ៊ុន 2,807.76ដុល្លារ និងមិនមានការបញ្ជាក់ការសង់បំណុលច្បាស់លាស់។ ពីក្រុមហ៊ុនសុំជូនដំណឹងនេះដល់លោក សៀង សុខលី សូមរួសរាន់ចូលខ្លួនមកដោះស្រាយទូទាត់សងប្រាក់ដែលនៅជំពាក់ក្រុមហ៊ុនផង សូមកុំធ្វើឱ្យក្រុមហ៊ុនអស់ការអត់ធ្មត់ឱ្យសោះ បើកពុំសងនោះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ CEN