Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​រីកចម្រើន​ទៅមុខ ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​យក​អាសា​អំពី​បញ្ហា​ប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ប្រព្រឹត្ត​ទៅ​តាម​ផែនការ ជួប​បញ្ហា​មួយចំនួន ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​ស្លែង​រក​លាភ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ធ្វើ​អ្វី​គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់ កុំ​ប្រញាប់ប្រញាល់ ។ លុយកាក់ ស្ថានភាព​លុយកាក់​មិនល្អ មិន​ត្រូវ​ជឿ​សម្តី​អ្នកដទៃ ។ មនោសញ្ចេតនា​គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ពិចារណា​ឲ្យ​ម៉ត់ច​ត់​មុន​ធ្វើការ​សម្រេចចិត្ត​អ្វី​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​ការស្វែងរក​ប្រាក់​ចំណូល ។ មនោសញ្ចេតនា គួរ​ចាប់អារម្មណ៍​ឲ្យបាន​ច្រើន​ចំពោះ​មនោសញ្ចេតនា​របស់​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​មិន​ដំណើរការ​ទៅ​តាម​ការគ្រោងទុក ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​ស្មុគស្មាញ រំខាន​ចិត្តច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​មាន​រឿង​អាក់​អន់ចិត្ត​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ អំណោយផល​ល្អ សម្រេច​បាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោ​សញ្ចេ​ត អណ្តែត​អណ្តូង ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើ​ការងារ កុំ​បែកខ្ញែក​គិត​រឿង​មិនបានការ ។ លុយកាក់ ចំណូល​កើនឡើង​ច្រើន​ជាង​មុន មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្នប្រយែង​កុំ​បង្កើត​កំហុស នាំ​ឲ្យ​បាត់​ឱកាស​ឈាន​ទៅ​មុខ ។ លុយកាក់ ស្ថិរភាព មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា​កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​អ្នក​ច្រណែន​ឈ្នានីស កុំ​តបត​នោះ​អ្នកនឹង​ឈ្នះ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស​ក្នុង​ការងារ គួរ​បង្កើត​បរិយាកាស​រីករាយ​ឲ្យបាន​ច្រើន ។ លុយកាក់ មិន​ស្ថិរភាព​ពេល​ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន គួរ​ជាទី​គាប់​ចិត្ត ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” មនោសញ្ចេតនា ល្អប្រសើរ ៕

spot_img
×