Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ដែរ ព្រោះតែ “​សែន​ឡាន​” ចៃដន្យ​… ដុត​វា​ចោល​តែម្តង​! (វីដេអូ)

spot_img

​បុរស​សញ្ជាតិ​ចិន​ម្នាក់ មាន​មេរៀន “​ប្រចាំ​ជីវិត​” គ្រា​ដែល​គាត់​ចង់​ឲ្យ​រថយន្ត​នាំ​មក​ក្តី​សុខសាន្ត ក៏​ដុត​ធូប​សែន ប៉ុន្តែ​សំណាងអាក្រក់​វា​បាន​ឆាបឆេះ​ខ្ទេច​ក្នុងពេល​មួយ​ភ្លែត​សោះ ។​

​រថយន្ត Minivan របស់ Zhang ក្លាយ​ជា​ដែក​អេតចាយ ។​

​ហេតុការណ៍​កើតឡើង​នៅ​បុណ្យ​សែន​នំ​លោក​ខែ ខណៈពេល Zhang នៅ​ខេត្ត​វូ​ណាន (​ចិន​) បាន​ដុត​ធូប​សែន​នៅ​ពីក្រោយ​ស្លាក​លេខ​រថយន្ត​របស់​គាត់ ។ ស្រាប់តែ​១​សន្ទុះ​ក្រោយ​ឃើញ​ភ្លើង​ឆាបឆេះ​សន្ទោសន្ធៅ អ្នកជិតខាង​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ ។​

​ប៉ុន្តែ​ទម្រាំ​ភ្នាក់ងារ​សង្គ្រោះ​មក​ដល់​រថយន្ត​នៅសល់​តែ​គ្រោង​ដែក​ប៉ុណ្ណោះ ។ លោក Zhang បាន​ត្រឹម​ឈរ​រអ៊ូ​ថា ៖ ហេតុអ្វីៗ​គ្រាន់តែ​ធូប​ប៉ុន្មាន​សរសៃ ធ្វើ​ឲ្យអស់​…​រថយន្ត ០១​គ្រឿង បែបនេះ​!?

​វា​ពុំ​មែន​ជា​មេរៀន​របស់លោក Zhang ទេ វា​គឺ​សម្រាប់​យើង​ទាំងអស់គ្នា​ផងដែរ ៕

ទស្សនាវីដេអូ

spot_img
×