ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងគោលបំណង បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ក្រៅពីពាណិជ្ជកម្មអង្ករ ប្រទេសកម្ពុជានិងម៉ាឡេស៊ីបានឯកភាពពង្រីកការផ្លាស់ប្ដូរ ពាណិជ្ជកម្មទៅលើកសិផលផ្សេងទៀត ដូចជាគ្រាប់ស្វាយចន្ទី វារីវប្បកម្ម និងជីកសិកម្ម

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្តី
ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចបជុំ គណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៣ រវាងកម្ពុជា និងម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហ ប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា នឹងម៉ាឡេស៊ី (JCBC) លើកទី៣ ពីថ្ងៃទី ៣ ដល់ទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
នៅក្នុងជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្ដមឧប់នាយករដ្ឋមន្តី បានអបអរសាទរម៉ាឡេស៊ី ដែលបានទទួលជោគជ័យដ៏ត្រចះត្រចង់ក្នុង អំឡុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥កន្លងទៅ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតីនាយក រដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។ ទន្ទឹមនេះ ភាគីទាំងពីរក៏
បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ ឯកឧត្តម រដ្ឋមន្ត្រី ដាតុ មហាម៉ាដ ហាហាន បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យនាប៉ុន្មានឆ្នាំកន្លងទៅ និងបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបន្តពង្រឹង និងពង្រីក
កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ
ដែលជាការយកចិត្តទុកដាក់រួម។
ឯកឧត្តមរដ្ឋមន្ត្រី ទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងការ ប្រាស្រ័យទាក់ទងរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងឯកភាពបង្កើនកិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត ស្របពេលដែល ប្រទេសទាំងពីរត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ
២០២៧ ខាងមុខ។
ពាណិជ្ជកម្មនិងវិនិយោគ ជាសសរស្ដម្ភដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។ ថ្នាក់ដឹកនាំបានកត់សំគាល់ដោយក្តីរីករាយ ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្ម និង បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្ម ការកែច្នៃអាហារ ភស្តុភារកម្ម សេដ្ឋកិច្ច ឌីជីថល ថាមពលកកើតឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការថាមពលឆ្លងដែន និងរៀបចំព្រឹត្តិការណ៍នានា រួមមានវេទិកាពាណិជ្ជកម្មនិងវិនិយោគ ពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូរផ្គងធុរកិច្ច។
កម្ពុជានិងម៉ាឡេស៊ី បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ក្នុងគោលបំណង បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ក្រៅពីពាណិជ្ជកម្មអង្ករ ប្រទេសទាំងពីរបានឯកភាពពង្រីកការផ្លាស់ប្ដូរ ពាណិជ្ជកម្មទៅលើកសិផលផ្សេងទៀត ដូចជាគ្រាប់ស្វាយចន្ទី វារីវប្បកម្ម និងជីកសិកម្ម។
ចំពោះវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំក្រុមការងារ កងទ័ពជើងគោក លើកទី១ រវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស៊ី ម៉ាឡិក អគ្គមេបញ្ជាការន កងទ័ពម៉ាឡេស៊ី នៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងមកផងដែរ។ ទន្ទឹមនេះ ភាគីទាំងពីរបាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរ មនុស្ស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរគ្រឿងញៀន តាមរយៈការចែករំលែកព័ត៌មាន និង
ការកសាងសមត្ថភាព។
អង្គប្រជុំបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ទេសន្តរប្រវេសន៍ការងារ និងការការពារពលករចំណាកស្រុក។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណភាគីម៉ាឡេស៊ី ដែលបានផ្ដល់នូវការថែទាំ និងការពារ សុខុមាលភាពដល់បងប្អូនពលករ និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ និងសិក្សានៅប្រទេសម៉ាឡេស៊ី ផងដែរ។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវការរីកចម្រើនលើវិស័យទេសចរណ៍ និងបានន
ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ តាមរយៈការបង្កើនជើងហោះហើរវាង ប្រទេសទាំងពីរ ដើម្បីបង្កើនការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

អង្គប្រជុំក៏បានពិភាក្សាយ៉ាងស៊ីជម្រៅលើវិស័យនានារួមមាន បញ្ញាសិប្បនិម្មិត (ÀI
ឌីជីថល ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព័ត៌មាននិង ការផ្សព្វផ្សាយ សុខាភិបាល នគរូបនីយកម្ម មុខងារសាធារណៈ និងវប្បធម៌ ។
រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តនៃសភាពការណ៍ក្នុងតំបន់ រួមទាំងជម្លោះព្រំដែន កម្ពុជា-ថៃ និងបញ្ហាអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឡើងវិញអំពីជំហររបស់កម្ពុជា ក្នុងការបន្តដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានស្រាប់។
កិច្ចប្រជុំបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី៣ និងបាន ឯកភាពគ្នារៀបចំកិច្ចប្រជុំ JCBC លើកទី៤ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៨។រក្សាសិទ្ធិដោយ៖សុទ្ធលី