Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​អាមេរិក ជួប​មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃទី​៧ តុលា​ខាងមុខ​

spot_img

​នៅ​ថ្ងៃទី​២​តុលា ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាសថា ប្រមុខ​ការទូត​អាមេរិក Mike Pompeo នឹង​ជួប​ជាមួយនិង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong- នៅ​ថ្ងៃទី​៧ ខែតុលា​ខាងមុខ បំណង​ជំរុញ​កិច្ចប្រឹងប្រែង​រំសាយ​នុយក្លេអ៊ែរ ។​

រូប​ប្រមុខ​ការទូត​អាមេរិក Mike Pompeo និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un នៅ​ព្យុងយ៉ាង កាលពី​ថ្ងៃទី​៩​ឧសភា​កន្លងមក​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert ឱ្យដឹងថា លោក​Mike Pompeo ក៏មាន​គម្រោង​នឹង​ទស្សនកិច្ច​នៅ ក្រុង​សេ​អ៊ូ​ល កូរ៉េខាងជើង ថ្ងៃទី​៨​ខែតុលា បន្ទាប់ពី​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃទី​៧​ខែតុលា​ខាងមុខ​។​

​នៅ​កូរ៉េខាងត្បូង លោក​Mike Pompeo នឹងមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និង​ប្រមុខ​ការទូត Kang Kyung-wha ។​

​ក្រៅពីនោះ បើតាម​អ្នកនាំពាក្យ លោក​Pompeo ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន​ផងដែរ​។​

​គួររំលឹកថា កាលពី​ខែកញ្ញា​កន្លងមក សេត​វិមាន​បាន​បង្ហើប​ឱ្យដឹងថា កំពុងមាន​ការរៀបចំ​ជំនួប​លើក​ទី​ពីរ រវាង​ប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ក្រោយពេល​ក្រុង​ព្យុងយ៉ាង​បាន​ផ្ញើ​សារលិខិត​សំណូមពរ​រៀបចំ​ជំនួប​កំពូល​មួយ​ផ្សេងទៀត​៕
​សូ​យ​ន​

spot_img
×