ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនិតផ្តួចផ្តើមនាវាសន្តិភាពមេគង្គ-ឡានឆាងលើកទី២នេះ ក្រោមមូលបទ “មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព”

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាអបអរសាទរ ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង “នាវាសន្តិភាពមេគង្គ-ឡានឆាង” លើកទី២។

ពិធីនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នៃរដ្ឋសភាកម្ពុជា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានវត្តមានចូលរួមពីឯកអគ្គរដ្ឋទូត តំណាងមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងអ្នកចូលរួមសរុបប្រមាណ ៧០នាក់។

គំនិតផ្តួចផ្តើមនាវាសន្តិភាពមេគង្គ-ឡានឆាងលើកទី២នេះ ក្រោមមូលបទ “មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព” និងគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ឈរជាសក្ខីភាពដ៏មានអត្ថន័យមួយ ដែលបង្ហាញពីបំណងប្រាថ្នារួមរបស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង ដែលយល់ច្បាស់ពីតម្លៃពិតនៃសន្តិភាព ព្រមទាំងថែរក្សាគុណតម្លៃនេះយ៉ាងជ្រាលជ្រៅ និងប្តេជ្ញារស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

កម្មវិធីបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សាដែលមានរយៈពេល ៧ថ្ងៃនៅតាមដងទន្លេមេគង្គដ៏ធំធេងនេះ នឹងផ្តល់នូវវេទិកាដ៏ពិសេសមួយសម្រាប់បញ្ញាវន្ត និងយុវជនវ័យក្មេងពីបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីធ្វើទំនាក់ទំនង ផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយឈរលើស្មារតីយោគយល់ និងការគោរពគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពក្នុងចំណោមយុវជនជំនាន់ក្រោយ និងជំរុញចក្ខុវិស័យរួមនៃសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព ស្ថិរភាព ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។រក្សាសិទ្ធិដោយ៖សុទ្ធលី