Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​ព្យុះ​ពីរ​កំពុង​បង្ហាញ​វត្ត​មាននៅ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ប្រទេស​ជប៉ុន​បន្តនឹង​ការរង​ទទួល​ព្យុះ​ថ្មី​នេះ​

spot_img

​កំពូល​ព្យុះ Walaka និង Kong-rey ទើប​បង្ហាញខ្លួន​ក្នុងពេល​តែមួយ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ត្រូវបាន​វាយតម្លៃថា​ជា​ព្យុះ​ពីរ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​លើ​ភពផែនដី​គិត​មក​ត្រឹម​ខណៈពេល​នេះ​។​

រូបភាព​នៃ​កំពូល​ព្យុះ​ពីរ​កំពុងមាន​វត្តមាន​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​

​តាម​ក្រុម​អ្នក​ឧតុនិយម​អាមេរិក ពេលនេះ​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​កំពុងមាន​វត្តមាន​កំពូល​ព្យុះ​ពីរ​ខ្លាំង​បំផុត​លើ​ផែនដី​(​គិត​ត្រឹម​ខណៈពេល​នេះ​)​គឺ ៖ កំពូល​ព្យុះ​Walaka និង Kong-rey ។​

​រូបភាព​កំពូល​ព្យុះ​Walaka លើ​ផែនទី​ផ្កាយរណប​

​ក្នុងនោះ​តាម​ការវាយតម្លៃ​ចំពោះ​ព្យុះ Walaka របស់​ស្ថាប័ន​ព្យុះ​ប៉ាស៊ីហ្វិក គឺ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១​ខែតុលា ព្យុះ​Walaka បាន​បង្កើនល្បឿន​យ៉ាង​ឆាប់ ប្រែក្លាយជា​កំពូល​ព្យុះ​ដែលមាន​កម្លាំង​ខ្យល់​ខ្លាំង​បំផុត​ដល់​ទៅ​257km/h ស្ថិតក្នុង​កម្រិត​៥ តាម​រង្វាស់​ព្យុះ Saffir-Simpson ។​

​ពេលនេះ​ព្យុះ​ខាងលើ​កំពុង​បាញ់​ឆ្ពោះទៅកាន់​ប្រជុំ​កោះ Hawaii​។​ចំពោះ​កំពូល​ព្យុះ​Kong-rey ដែលមាន​វត្ត​មាននៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ប៉ែក​ខាងលិច ក្រុម​ឧតុនិយម​ឱ្យដឹងថា វា​កំពុង​ស្ថិតនៅ​កម្រិត​4 Saffir-Simpson ដែលមាន​កម្រិត​ខ្យល់​ខ្លាំង​បំផុត​249km/h ។​

Gizmodo បាន​ហៅ​កំពូល​ព្យុះ​ដែលមាន​វត្តមាន​ក្នុងពេល​តែមួយ​នៅ​ប៉ាស៊ីហ្វិក គឺជា​កំពូល​ព្យុះ​«​សត្វ​ចម្លែក​» ។​តាម​ការព្យាករណ៍​រប​ស់​សេវា​ឧតុ​ជាតិនិយម​អាមេរិក​AccuWeather ព្យុះ​Kong-rey អាច​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​ជប៉ុន តៃវ៉ាន់​ចិន និង​កូរ៉េខាងត្បូង​៕​លី​សា​

រូប​បណ្តា​តំបន់​ដែល​អាច​ប្រឈម​នឹង​ព្យុះ​Kong-rey ចាប់​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សៅរ៍​(៦​ខែតុលា​)៕
spot_img
×