Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ព្រមាន​រុស្ស៊ី​ឱ្យ​ផ្អាក​ការអភិវឌ្ឍ​កាំជ្រួច​ថ្មី ពុំនោះសោត​អាមេរិក​ក៏​ពិនិត្យ​ពី​លទ្ធភាព​ដើម្បី​កម្ចាត់​កាំជ្រួច​ទាំងនេះ​

spot_img

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO)Kay Bailey Hutchison នៅ​ថ្ងៃទី​២ ខែតុលា បាន​លើកឡើងថា រុស្ស៊ី​ត្រូវ​បញ្ឈប់​ការអភិវឌ្ឍ​កាំជ្រួច​ថ្មី​ដែលមាន​លទ្ធភាព​បំពាក់ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន ពុំនោះសោត​អាមេរិក​អាច​«​កម្ចាត់​»​ប្រព័ន្ធ​នេះ​ប្រសិនបើ​វា​ត្រូវបាន​គេ​ដាក់​ឱ្យធ្វើ​សកម្មភាព​នោះ​។​

អ្នកស្រី Hutchison ឱ្យដឹងថា​៖ «​នេះ​ជា​ខណៈពេល​សម្រាប់​រុស្ស៊ី​អង្គុយ​ក្នុង​តុ​ចរចា ហើយ​បញ្ចប់​នូវ​ការបំពាន​ទាំងឡាយ ព្រោះថា​ប្រសិនបើ​ប្រព័ន្ធ​នេះ​មានលទ្ធភាព​ប្រតិបត្តិការ​បាន ពេលនោះ​អាមេរិក​នឹង​ពិនិត្យ​អំពី​លទ្ធភាព​កម្ចាត់​ចោល​កាំជ្រួច​ដែល​អាច​វាយលុក​ប្រទេស​ណា​ទាំងអស់​របស់​យើង​នៅ​ទ្វីបអឺរ៉ុប​និង​ការវាយលុក​ចូលក្នុង​ប្រទេស​អាមេរិក​»​។​

NATO មាន​កង្វល់​ថា ប្រព័ន្ធ 9M729 របស់​រុស្ស៊ី​បំពាន​នឹង​សន្ធិសញ្ញា​នៃ​បណ្តា​កងកម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម​១៩៨៧ ។​សន្ធិសញ្ញា​ជំនាន់​សង្គ្រាមត្រជាក់​នេះ​ហាមឃាត់​ការអភិវឌ្ឍ ,​ដាក់ពង្រាយ​បណ្ដា​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ​បាញ់​ចេញពី​ផ្ទៃដី មាន​រយៈ​ចម្ងាយ​ហោះហើរ​បាន​ពី 500-5.500km ៕
​សូ​យ​ន​

spot_img
×