ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន

ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសារឆ្លើយតប លោក រ៉ុង ឈុន!ក្នុងនាមអ្នកនាំពាក្យក្រសួង ខ្ញុំសូមបញ្ជាក់ជូនថា ក្រសួងយុត្តិធម៌ ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋ ជានិច្ចកាលតែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់ពាក្យបណ្ដឹង ឬពាក្យសុំអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដោយពុំមានការរើសអើងណាមួយឡើយ។

ឯកឧត្ដម ឯម ច័ន្ទមករា បានថ្លែងថា រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។ទាក់ទងនឹងករណីខាងលើនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ គឺត្រូវបានទទួលយក និងកំពុងស្ថិតក្នុង «ដំណាក់កាលពិនិត្យ និងស្រាវជ្រាវយ៉ាងហ្មត់ចត់ដោយមន្ត្រីជំនាញ» ដើម្បីធ្វើចំណាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដូចរាល់លិខិត ឬពាក្យអន្តរាគមន៍របស់ប្រជាពលរដ្ឋទូទៅដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមបញ្ជាក់ជាថ្មីថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏ត្រូវបានទទួលចាត់ការ ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពីមន្រ្តីជំនាញ បានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ ដែលនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា “ដូចនេះ ខ្ញុំសូមច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា «សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល»។ ការឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយសូមស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ, បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន។ ប្រសិនបើមានចម្ងល់ សូមអញ្ជើញមកទាក់ទង ឬផ្ទៀងផ្ទាត់ព័ត៌មានដោយផ្ទាល់ជាមួយក្រសួងយុត្តិធម៌ក្នុងម៉ោងធ្វើការ”។ រក្សាសិទ្ធិដោយ៖សុទ្ធលី