ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន ប្រធាន គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធនឹង បទល្មើសញុះញង់?

ខេត្តឧត្តរមានជ័យ: សមត្ថកិច្ច នគរបាលសន្តិសុខផ្ទៃក្នុង នៃ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃ ទី ៥ ខែ សីហា ឆ្នាំ ២០២៦ បានធ្វើការឃាត់ខ្លួន បុរសសង្ស័យម្នាក់
ដែលមានតួនាទីជា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំ ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធនឹង បទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរដល់ សន្តិសុខសង្គម ជាប់ទាក់ទងនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ។

សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ ញាន សារុំ ជា សមាជិកគណៈកម្មាធិការនាយក និង ជា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តឧត្តរមានជ័យ និង ក៏ជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ក្រុងសំរោង។

សមត្ថកិច្ចនគរបាល បានបន្ថែមថា: ក្រោយឃាត់ខ្លួន, ជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បី សាកសួរ ចម្លើយ មុននឹង រៀបចំឯកសារ បញ្ជូនបន្ត ទៅកាន់ សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ដោយយោងតាមដីរបស់តុលាការ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN